Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៥ចំណុច ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៥ចំណុច ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានសំណេះសំណាលមន្ត្រីរាជការ និងដឹកនាំកិច្ចប្រជុំប្រចាំខែមករា លើកទិសដៅខែបន្ទាប់ឆ្នាំ២០២៥ ដើម្បីឱ្យមន្ទីរព័ត៌មាន ទទួលបានភាពជោគជ័យ ក្នុងវិស័យព័ត៌មាន នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកយករបៀបវារៈប្រជុំដែលមានខ្លឹមសារដូចតទៅ÷ ១.ការពង្រឹងវិន័យនៅក្នុងអង្គភាព។ ២.ការគ្រប់គ្រងការងារ។ ៣.ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ព័ត៌មាន និងសោទស្សន៍ឆ្នាំ២០២៤-២០២៨។ ៤.បញ្ហាផ្សេងៗ

ថ្លែងនៅក្នុងឱកាសនេះលោកស្រី ង៉ែត ណារីន បានបញ្ជាក់ថាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) បច្ចុប្បន្នចាប់ពីឆ្នាំ២០២៤ ដល់២០២៨ ក្នុងក្របខ័ណ្ឌនៃទស្សនវិស័យនេះ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។ ទន្ទឹមនឹងនេះការកំណត់យកអាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

លោកស្រីប្រធាន បានដាក់ចេញនូវអាទិភាពចំនួន៥ ដើម្បីឱ្យដំណើរការការងារឱ្យមានប្រសិទ្ធភាពក្នុង ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដូចខាងក្រោម៖ ១.ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប។ ២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ។ ៣.ការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ។ ៤.ការរៀបចំប្រព័ន្ធនិងយន្តការគ្រប់គ្រងលំហព័ត៌មាន។ ៥. ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកយកខ្លឹមសារ ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានដល់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់និងបានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ចូលរួមធ្វើផែនការសកម្មភាពប្រចាំខែប្រចាំឆ្នាំនៅតាមការិយាល័យនីមួយៗឱ្យបានគ្រប់ៗគ្នា ត្រូវតែដាក់នូវបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ឱ្យត្រូវទៅនឹងគោលដៅដែលការិយាល័យនីមួយៗចង់បាន។ សម្រាប់ព័ត៌មានដែលបានផលិត និងផ្សព្វផ្សាយរួចរាល់អស់ហើយសូមជួយស៊ែរ និងឡាចឱ្យបានលឿនបំផុត ដើម្បីឱ្យព័ត៌មានទាំងអស់ទទួលបានជោគជ័យ។ ខិតខំអនុវត្តការងារបន្ថែមទៀតនៅក្នុងអង្គភាពឱ្យមានការរីកចម្រើន និងការទទួលខុសត្រូវខ្ពស់ទៅលើការងាររបស់ខ្លួន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains