Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប បង្ក្រាបគោយន្តកន្ត្រៃយ៍ ដឹកឈើខុសច្បាប់ នៅភូមិសាស្រ្តស្រុកសន្ទុក


កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប បង្ក្រាបគោយន្តកន្ត្រៃយ៍ ដឹកឈើខុសច្បាប់ នៅភូមិសាស្រ្តស្រុកសន្ទុក

(ខេត្តកំពង់ធំ)៖ កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាបដឹកនាំដោយលោក គឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាប សហការជាមួយនឹងកម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ចាប់គោយន្តកន្ត្រៃយ៍ ដែលធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់។ ប្រតិបត្តិការនេះនៅម៉ោងប្រមាណ០១និង៥០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចUTM( 508517-1395344 )ភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ក្នុងកិច្ចការងារនេះជាលទ្ធផល៖ ឃាត់គោយន្តកន្ត្រៃ យ័ចំនួន១គ្រឿង ឈើមូលចំរុះសរុបចំនួន ៥ដុំ មុខកាត់៦០cm ប្រវែង៤ម៉ែត្រ ចំនួន ២ដើម និងមុខកាត់ក្រោម៣០cm ប្រវែង៤ម៉ែត្រចំនួន៣ដើម។ បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេរសាប ដើម្បីអនុវត្តន៍នីតិវិធី។ អត្ថបទរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេរសាប..ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains