Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ឆាយ ឫទ្ធិសែន និងឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យមើលស្ថានភាពស្ពានដែកមានស្ថានភាពចាស់ទ្រុឌទ្រោម ស្រុកសណ្ដាន់ និងការដ្ឋានសាងសង់ផ្លូវក្នុងស្រុកប្រាសាទសំបូរដែលប្រជាពលរដ្ឋស្នើសុំសម្តេចធិបតី

ឯកឧត្តម ឆាយ ឫទ្ធិសែន និងឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យមើលស្ថានភាពស្ពានដែកមានស្ថានភាពចាស់ទ្រុឌទ្រោម ស្រុកសណ្ដាន់ និងការដ្ឋានសាងសង់ផ្លូវក្នុងស្រុកប្រាសាទសំបូរដែលប្រជាពលរដ្ឋស្នើសុំសម្តេចធិបតី

(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យមើលគ្រឿងចក្រកំពុងសាងសង់ផ្លូវ ១កន្លែង ដែលប្រជាពលរដ្ឋស្នើសុំសម្តេចធិបតី ក្នុងស្រុកប្រាសាទសំបូរផ្លូវដីស និងបន្តដំណើរពិនិត្យស្ពានដែកអូរមៀន ស្ថិតនៅក្នុងស្រុកសណ្តាន់ ដែលមានស្ថានភាពទ្រុឌទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បានទេ។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ផ្លូវដីស ១ខ្សែនេះ ត្រូវបានប្រជាពលរដ្ឋ នៅភូមិវាលវែង ឃុំឈូក បានស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសាងសង់ផ្លូវដីសនេះ ឱ្យក្លាយទៅជាផ្លូវក្រាលគ្រួសក្រហម មានប្រវែង ១៣គីឡូម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាសម្រាប់ដឹកកសិផលផ្សេងៗ ហើយផ្លូវនេះកសាងដោយមន្ទីរអភិវឌ្ឍន៍ជនបទ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរចុះពិនិត្យមើលស្ពានដែកអូរមៀន ស្ថិតនៅចំណុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ មានស្ថានភាពចាស់ទ្រុឌទ្រោម ដែលអាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណើង ស្តីពីការបិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពាននេះ ដោយអនុញ្ញាតឲ្យតែយានយន្តធុនតូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានរៀបចំផ្លូវវាង ដើម្បីទុកពេលវេលាឱ្យក្រុមការងារបច្ចេកទេស ធ្វើការត្រួតពិនិត្យ និងជួសជុលឡើងវិញ។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់សម្តេចធិបតី ដែលបានចាត់តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យស្ថានភាពជាក់ស្តែង និងជួយដោះស្រាយសំណើ សំណូមពរប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ឯកឧត្តម បន្ថែមទៀតថា បន្ទាប់ផ្លូវក្រាលគ្រួសក្រហម និងស្ពានដែក ត្រូវបានសាសង់ និងជួសជុលរួចរាល់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចំណែកថែរក្សាផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង។ អត្ថបទលោក ធូ កែមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains