Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលឃុំនីពេជ បានរៀបចំវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនីពេជ ស្រុកកំពង់ស្វាយ 

រដ្ឋបាលឃុំនីពេជ បានរៀបចំវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនីពេជ ស្រុកកំពង់ស្វាយ  

(កំពង់ធំ)÷ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅរដ្ឋបាលឃុំនីពេជ បានរៀបចំវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនីពេជ ស្រុកកំពង់ស្វាយ  ក្រោមអធិបតីភាព លោក កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនីពេជ ។
សមាសភាពចូលរួមមានក្រុមការងាររាជរដ្ឋាភិបាលកចុះជួយឃុំ តំណាងមន្ទីរអប់រំ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរទេសចរណ៍ សង្កាត់រដ្ឋបាលព្រៃឈើ ក្រុមប្រឹក្សាឃុំ ស្មៀន កងកម្លាំងប៉ុស្ដិ៍ មន្ត្រីភូមិ ប្រជាការពារភូមិ ប្រជាពលរដ្ឋ ចូលរួមសរុបចំនួន១៤១នាក់ស្រី៤២នាក់។

លោក កែ កញ្ចនា បានលើកឡើងថា វេទិកាសាធារណៈនេះមានសារៈសំខាន់ណាស់ ដោយវាជាយន្តការមួយក្នុងការលើកកម្ពស់គណនេយ្យភាព តម្លាភាព ការទទួលខុសត្រូវរបស់អាជ្ញាធរក្នុងដំណើរការអភិបាលកិច្ចនៅមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងជាអទិភាពរបស់ប្រជាពលរដ្ឋ ដូចជាការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ សៀវភៅគ្រួសារក៤ សៀវភៅស្នាក់នៅក២ អត្តសញ្ញាណប័ណ្ណ គ្រោះមហន្តរាយ បញ្ហាកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋដែលដោះស្រាយមិនចេញ។ ជាមួយគ្នានេះ វេទិកានេះធ្វើឡើងក៏ដើម្បីធានាថា រាល់សំណូមពរ សំណើ និងបញ្ហាផ្សេងៗ របស់ពលរដ្ឋនៅឃុំនីពេជ នឹងត្រូវបានកត់ត្រាទុក ដោះស្រាយ ។
      
លោកប្រធានក្រុមការងារ បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជូនពលរដ្ឋដោយមិនគិតនឿយហត់ និងសម្រេចបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។ ជាមួយគ្នានេះ លោកប្រធានក៏បានសំណូមពរឱ្យពលរដ្ឋនៅមូលដ្ឋាន  សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញនានា ដើម្បីសម្រួលដល់ការសាងសង់សមិទ្ធផលផ្សេងៗនៅមូលដ្ឋានឱ្យបានរលូននិងជោគជ័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទូទាំងឃុំ និងនៅបណ្ដាឃុំជិតខាងផងដែរ។ អត្ថបទរដ្ឋបាលឃុំនីពេជ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains