Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាប់លានដុល្លារ ដែលមានសមត្ថភាពកែច្នៃស្វាយចន្ទីជាមធ្យម៣០តោនក្នុង១ថ្ងៃ លើផ្ទៃដីដែលមានទំហំធំនៅឃុំសាលាវិស័យ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាប់លានដុល្លារ ដែលមានសមត្ថភាពកែច្នៃស្វាយចន្ទីជាមធ្យម៣០តោនក្នុង១ថ្ងៃ លើផ្ទៃដីដែលមានទំហំធំនៅឃុំសាលាវិស័យ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ

(កំពង់ធំ)៖ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាបលានដុល្លារ លើផ្ទៃដីដែលមានទំហំធំ ក្នុងនោះមានរោងចក្រ៤នៅទីតាំងតែមួយ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ុម សុខម្ពូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាទីប្រឹក្សាជាន់ខ្ពស់របស់សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី ពិន ភិរម្យ អគ្គនាយកក្រុមហ៊ុន យូនីកណូប៊ល ត្រេឌីង ឯ.ក ព្រមទាំងវត្តមានអស់លោកលោកស្រី អ្នកពាក់ព័ន្ធទាំងអស់បានអញ្ជើញចូលរួមជាអធិបតីភាព ដែលស្ថិតនៅក្នុងភូមិសាលាពពេល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ជា វ៉ាន់ចាន់ បានបង្ហាញការស្វាគមន៍ចំពោះការសាងសង់រោងចក្រកែច្នៃស្វាយចន្ទីនៅលើទឹកដីខេត្តកំពង់ធំ ការបើកការដ្ឋានសាងសង់រោងចក្រគ្រាប់ស្វាយចន្ទីនាពេលនេះ គឺជាកាយវិការល្អ ដើម្បីជាដៃគូរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យស្វាយចន្ទី។

ឯកឧត្តមបន្តថា ខេត្តកំពង់ធំ មានវិសាលភាពផ្ទៃដីធំទូលាយណាស់ ក្នុងចំណោមផ្ទៃដី១៥ពាន់គីឡូម៉ែត្រការ៉េ ដែលមានសក្ដានុពលដំណាំស្រូវ និងដំណាំឧស្សាហកម្ម ដូចជាកៅស៊ូ ស្វាយ ស្វាយចន្ទី ជាពិសេសការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅទឹកដីឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ដល់ប្រជាកសិករដែលកំពុងដាំដុះលើដំណាំនេះ ដោយសារឃុំនេះគឺជាឃុំដែលមានដំណាំស្វាយចន្ទីច្រើន ដែលប្រជាកសិករនៅតាមមូលដ្ឋាននីមួយៗកំពុងតែដាំដុះ ធ្វើឱ្យសក្ដានុពលមានវិសាលភាពធំធេងគួរឱ្យកត់សម្គាល់ ក្នុងនោះក្រុមហ៊ុនក៏អាចប្រមូលទិញពីមជ្ឈដ្ឋានផ្សេងៗដែលបានដាំដុះដើម្បីយកមកកែច្នៃ ធ្វើការនាំចេញទៅក្រៅប្រទេសទូទាំងពិភពលោកលើឆាកអន្តរជាតិ។

លោក អួន ស៉ីឡត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តខ្លះកាប់កៅស៊ូ ដាំស្វាយចន្ទី កាប់ស្វាយចន្ទី ដាំកៅស៊ូ ដោយសារគាត់មិនមានភាពច្បាស់លាស់ កាលណាផលិតផលណាថ្លៃ ពួគាត់នឹងរត់ទៅដាំដំណាំនោះ ហេតុនេះហើយលោក សំណូមពរដល់សមាគមស្វាយចន្ទីបង្កើនការផ្សព្វផ្សាយពីគោលការណ៍ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់អំពីផែនការ និងកិច្ចសហការរវាងសមាគម វិស័យឯកជន និងអ្នកដាំឱ្យស៊ីសង្វាក់គ្នា។
តំណាងក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃស្វាយចន្ទី បានលើកឡើងថា មូលហេតុដែលលោកជ្រើសរើសវិនិយោគសាងសង់រោងចក្រនៅកំពង់ធំ ពីព្រោះខេត្តកំពង់ធំជាខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេ។

លោកបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជាមានភាពអស្ចារ្យ ហើយលោកនឹងបន្តផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃទៀតឱ្យចូលមកវិនិយោគនៅកម្ពុជា។

លោកបន្តថា «អ្នកវិនិយោគខ្លះក៏មានការភាន់ច្រឡំដោយសារការបកស្រាយមួយចំនួន ដែលជាភាពអវិជ្ជមានសម្រាប់កម្ពុជា ប៉ុន្តែខ្ញុំនៅទីនេះ គឺខ្ញុំឃើញច្បាស់ថាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីល្អ ដោយធ្វើឱ្យអ្នកវិនិយោគ មានទំនុកចិត្ត។»

លោកស្រី ពិន ភិរម្យ អគ្គនាយកក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក បានឱ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃរាបលានដុល្លារនេះ លើផ្ទៃដីដែលមានទំហំធំ ក្នុងនោះកម្រិតសមត្ថភាពកែច្នៃជាមធ្យម៣០ តោនក្នុង១ថ្ងៃ ប្រើកម្លាំងពលកម្មពី២០០ -៤០០នាក់ សាងសង់ដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក ។ លោកស្រីអគ្គនាយកក្រុមហ៊ុនបានបន្តថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុននឹងកែច្នៃសំបកគ្រាប់ស្វាយចន្ទីគាបយកប្រេង កែច្នៃកាកសំណល់ធ្វើជាជីសម្រាប់ឱ្ុប្រជាកសិករយកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យ ម្យ៉ាងវិញទៀតនៅក្នុងផ្ទៃដីដែលមានទំហំធំនេះ ក៏មានវត្តមានរោងចក្រគ្រឿងអេឡិចត្រូនិចសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីរដែលបានសហការយ៉ាងល្អជាមួយក្រុមហ៊ុនថាញ់ដាត ប្រទេសវៀតណាម៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains