Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យការសាងសង់ស្ពានបេតុងប្រវែង១៤៤ ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន នៅឃុំឈូក ស្រុកប្រាសាទសំបូរជាអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យការសាងសង់ស្ពានបេតុងប្រវែង១៤៤ ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន នៅឃុំឈូក ស្រុកប្រាសាទសំបូរជាអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

(កំពង់ធំ)៖ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ស្ពានបេតុងឆ្លងកាត់ស្ទឹងសែនស្ថិតនៅភូមិឈូកស្ទឹង ឃុំឈូក និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំថ្ងៃអាទិត្យ ១៥កើត ខែ ខែមិគសិរ ឆ្នាំរោង ព.ស.២៥៦៨ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ ។
ក្នុងការចុះពិនិត្យអមដំណើរដោយ ឯកឧត្ត ចាន់ អ៊ីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម វង់ សំអាត កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ។

ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រី ជូនចំពោះបងប្អូន ពិសេសចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបានលើកឡើងពីសារៈប្រយោជន៍នៃស្ពាននេះដែលបម្រើផ្នែកសេដ្ឋកិច្ច និងសង្គម មានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋហើយចាប់ពីពេលបច្ចុប្បន្នទៅអនាគតត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសរក្សាឱ្យបាននូវសុខសន្តិភាពទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ។

ឯកឧត្តមបន្តថាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង ១០.៤០នាទី មានករណីលិចទូកចម្លងបណ្តាលឲ្យរងគ្រោះសិស្សចំនួន០២នាក់ ១.កុមារី ឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧ មានទីលំនៅ ភូមិជាំបឹង ឃុំស្រើង ជួយសង្រ្គោះបាន ២.កុមារី ឈ្មោះ អ៊ីន សុភ័ក្រ រៀនថ្នាក់ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង បាត់បង់ជីវិត។
ដោយឃើញហេតុការណ៍នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាដល់ក្រុមការងារចុះមកសិក្សាជាបន្ទាន់ដើម្បីសាងសង់ស្ពានជូនបងប្អូនឲ្យបានទាន់ពេលវេលា ។

ប្រជាពលរដ្ឋបានសម្តែងនូវការសប្បាយចិត្តរីករាយយ៉ាងខ្លាំងដោយឃើញពីទឹកចិត្តថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ សូមឲ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសុខភាពល្អបន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ហើយនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកំពង់ធំដែលជាស្ពានទី៩ ឆ្លងកាត់ស្ទឹងសែន ។

គួរបញ្ជាក់ថាស្ពានបេតុងមានប្រវែង ១៤៤ ម៉ែត្រទទឹង៨ ម៉ែត្រកម្ពស់ ១៥ ម៉ែត្រ និងសាងសង់ផ្លូវបេតុង ៣០០ ម៉ែត្រ ស្ថាបនាដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ស្ថាបនារយៈ១២ខែ ដោយចាប់គិតពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains