Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយក្រុមការងារឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែប្រវែងជាង ២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយក្រុមការងារឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែប្រវែងជាង ២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានដឹកនាំសហការី រួមដំណើរដោយលោកអភិបាលស្រុក និងលោកមេឃុំដងកាំបិត ស្រុកសណ្ដាន់ បានសហការជាមួយក្រុមការងាររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានទៅត្រួតពិនិត្យ និងសិក្សាផ្លូវមួយខ្សែពីទីរួមស្រុកសណ្ដាន់ ទៅកាន់ឃុំដងកាំបិត ដែលមានចម្ងាយប្រវែង២១,២៥០ម៉ែត្រ ដែលមានការខូចខាតលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនពីរឃុំគឺឃុំសណ្ដាន់ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានបញ្ជាឲ្យក្រុមការងារ រួមជាមួយអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ដើម្បីសិក្សាផ្លូវមួយខ្សែ ពីទីរួមស្រុកសណ្ដាន់ ទៅឃុំដងកាំបិត ដែលកន្លងមកមានការខូចខាតយ៉ាងខ្លាំងលំបាកក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលនានារបស់ប្រជាជន ពិសេសនៅក្នុងរដូវវស្សា។

លោក លន់ យ៉េន មេឃុំដងកាំបិត ស្រុកសណ្ដាន់ បានសំណូមពរដ៏ទទូច សុំឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេត្តាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ចំនួន ២ឃុំ គឺឃុំសណ្ដាន់ និងឃុំដងកាំបិត ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនេះ  ព្រោះក្នុងរដូវវស្សាកន្លងទៅមានការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ។

តំណាងក្រុមការងាររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្រោយពីបានត្រួតពិនិត្យផ្លូវលំក្រាលគ្រោះក្រហម ដែលមានប្រវែង ២១,២៥០ ម៉ែត្រ ឃើញថាមានការលំបាកពិតប្រាកដមែន ហើយក្រុមការងារនឹងយកសំណូមពររបស់មូលដ្ឋាន ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដើម្បីពិនិត្យ និងសម្រេចនៅពេលខាងមុខនេះ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun