ស្នងការនគរបាលខេត្តកំពង់ធំចាត់តំណាងចូលរួមបុណ្យសពកុមារីបីនាក់ដែលលង់ទឹកស្លាប់នៅ ស្រុកសន្ទុក
(កំពង់ធំ)៖លោក ម៉ៅ ចន្ធី អធិការស្រុកនគរបាលសន្ទុកតំណាងឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំនិងលោកស្រី លឹម អៀងចេង ចូលរួមបុណ្យសពកុមារីបីនាក់ដែលលង់ទឹកស្លាប់ កាលពីថ្ងៃទី ១៨ ខែ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅភូមិ សែនសេរី ឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជាមួយគ្នានេះលោកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ
ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំដោយចូលរួមសោកស្ដាយនិងចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ កូន ចៅ បង ប្អូន ជាទីស្រឡាញ់។
លោកបានផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នចំពោះកុមារសិស្សសាលាតូចៗនឹងចូលរួមថែរក្សាសុខភាពឱ្យបានល្អ។
ក្នុងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង បាននាំយកនូវថវិកា ៤០ម៉ឹនរៀល សម្រាប់១គ្រួសារ។
គួរបញ្ជាក់ថាជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹកមានដូចខាងក្រោម៖
១.ឈ្មោះ ផល្លី ឌីណែត ភេទ ស្រីអាយុ១២ឆ្នាំ
២.ជនរងគ្រោះឈ្មោះ សុវណ្ណ កណ្ណិកា ភេទស្រីអាយុ១២ឆ្នាំ
៣.ជនរងគ្រោះឈ្មោះ ធន់ ធារ៉ា ភេទស្រីអាយុ១២ឆ្នាំ