Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភាថ្លែងអំណរគុណដល់សប្បុរសជននិងពុទ្ធបរិស័ទដែលបានដង្ហែអង្គកឋិនទានមកកាន់ វត្តឌួងសូរិយា ហៅវត្តក្តីដូង នៅស្រុកកំពង់ស្វាយ

សមាជិកព្រឹទ្ធសភាថ្លែងអំណរគុណដល់សប្បុរសជននិងពុទ្ធបរិស័ទដែលបានដង្ហែអង្គកឋិនទានមកកាន់ វត្តឌួងសូរិយា ហៅវត្តក្តីដូង នៅស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤បានថ្លែងអំណរគុណដល់សប្បុរសជននិងពុទ្ធបរិស័ទដែលបានដង្ហែអង្គកឋិនទានមកកាន់ វត្តឌួងសូរិយា ហៅវត្តក្តីដូង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកជំទាវបញ្ជាក់ថាអង្គកឋិនទានសាមគ្គីនេះរៀបចំទៅបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាពនិងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិការក្រុមការងារមន្ទីរ អង្គភាព មន្ត្រីរាជការ និង លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យ អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាម ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត ។

លោកជំទាវបន្តថាបុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខា
កឋិនមាន ត្រៃ ចីវរ សង្ឃាដិ ស្បង់ ព្រមទំាង ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រ ជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្ត សំដៅទៅវត្តនោះ ក្នុងនោះមនុស្សប្រុសស្រី ក្មេងចាស់ តែងខ្លូន ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេមានប្រគំភ្លេងឆៃយុំាយ៉ាងពិរោះ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង។

លោកជំទាវបន្តទៀតថានេះគឺជាកម្លាំងសាមគ្គីកសាងនូវសមិទ្ធផលដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិសេសលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន និងរក្សាបាននូវវប្បធម៌ ប្រពៃណី ផងដែរ ។

តាមការបញ្ជាក់ពីព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅវត្តក្ដីដូង និងជាធម្មធរមន្ត្រីសង្ឃស្រុកកំពង់ស្វាយបានឲ្យដឹងថាសាលាឆាន់ថ្មីមានបណ្តោយ ៤៧ ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ សាលាឆាន់នេះសាង់សង់មិនទានរួចរាល់ទេដោយនៅខ្វះជញ្ជាំង ក្រាលការ៉ូ ថ្នាំលាប ពិដាន និង គំនូរជាដើម ។
ហើយអង្គកឋិនទានសាមគ្គីនេះប្រមូលបច្ច័យបាន១១០លានផងដែរ ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun