Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង អំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមអភិរក្សធនធានធម្មជាតិព្រៃលិចទឹកនៅតំបន់បី

អភិបាលស្រុកស្ទោង អំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមអភិរក្សធនធានធម្មជាតិព្រៃលិចទឹកនៅតំបន់បី

(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះពិនិត្យមើលតំបន់បីនៅក្នុងភូមិសាស្ត្រ ឃុំម្សាក្រង និងឃុំប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានេះលោក បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមចូលរួមថែរក្សាការពារព្រៃលិចទឹកនិងជៀសវាងដាច់ខាចការរុករានទន្ទ្រានឬបំពានថ្មីៗ ដីនិងព្រៃនៅក្នុងតំបន់បី ព្រោះតំបន់នេះជាតំបន់ហាមឃាត់ជាតំបន់ដែលត្រូវអភិរក្ស
ជាគោលនយោបាយនិងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុកជាជម្រកត្រីពង និងជីវចម្រុះ។

លើសពីនេះលោក បញ្ជាដាច់ខាតដល់កងកម្លាំងទាំងបី ក្រុមការងារដែលកំពុងប្រតិបត្តិការនៅទីបញ្ជាការស្រាល និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំ និងបង្រ្កាបឲ្យបានដូចភ្លៀងរលឹមធ្វើយ៉ាងណាសំដៅការពារនិងអភិរក្សព្រៃនិងធនធានធម្មជាតិនៅតំបន់បីនេះឲ្យខាងតែបាន។

លោកបានព្រមានធ្ងន់ៗ ដល់ជនទាំងឡាយណា ឬអ្នកដែលនៅពីក្រោយខ្នង ដែលហ៊ានបំពានឬបំផ្លាញធនធានធម្មជាតិ ឬទន្ទ្រានថ្មីៗដីព្រៃនៅតំបន់បីគឺត្រូវតែប្រឈមមុខនឹងទោសទ័ណ្ឌនិងច្បាប់ជាធរមានដែលពុំអាចអនុគ្រោះ ឬលើកលែងឲ្យបានឡើយ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun