Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកស្ទោងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋគម្រប់ខួប ១៣ព្រះវស្សានៃការចូលទីវង្គត

រដ្ឋបាលស្រុកស្ទោងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋគម្រប់ខួប ១៣ព្រះវស្សានៃការចូលទីវង្គត:

កំពង់ធំ :រដ្ឋបាលសស្រុកស្ទោងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋគម្រប់ខួប ១៣ព្រះវស្សានៃការចូលទីវង្គត : លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកនិងសមាជិកសមាជិកា ព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី  កងកម្លាំងទទាំងបី និងព្រះមន្ត្រីសង្ឃនិងពុទ្ធបរិស័ទប្រជាពលរដ្ឋជាច្រើនកុះករបានអញ្ជើញប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋគម្រប់ខួប១៣ ព្រះវស្សានៃការសោយទីវង្គតកាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ នៅវត្តស្រីទូល ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានឱ្យដឹងថា ការគោរពព្រះវិញ្ញាណក្ខន្ធនេះគឺជាការតបស្នងៗគុណនូវមហាគុណូបការៈរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពលសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិជាពិសេសការទាមទាឯករាជជាតិពីអឆណានិគមនិយមបារាំង កាលពីថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ ១៩៥៣និងការទាមទារយកប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកពីសៀមកាលពីខែមិថុនាឆ្នាំ១៩៦២ មកជូនជាតិមាតុភូមិនៃយើងវិញ ជាពិសេសការបង្រួបបង្រួមបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដោយសន្តិវិធីគឺឈានទៅដល់ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីខែឧសភា ឆ្នាំ ១៩៩៣ យ៉ាងត្រចះត្រចង់។

លោកបន្ថែមថាក្នុងនាម រដ្ឋបាលស្រុកស្ទោងនិងសហការី និងប្រជារាស្ត្រក្នុងស្រុកស្ទោង សូមដង្ហែរតាមនូវព្រះរាជបូជណីកិច្ចព្រះរាជដឹកនាំនិងព្រះបន្ទូលរបស់ព្រះអង្គដែលបាននាំនាវាកម្ពុជា និងជាតិមាតុភូមិបានរីកចម្រើនរុងរឿងបំផុតជាពិសេសនៅក្នុងសម័យសង្គមរាស្ត្រនិយម។

សូមបញ្ជាក់ថាសម្តេច” ព្រះបរមរតនកោដ្ឋ បានយាងសោយទីវង្គតកាលពីថ្ងៃទី ១៥ តុលា ២០១២ ទៅសាធារណរដ្ឋប្រជាមានិតចិន ហើយនៅក្នុងពិធីនេះក៏មានការបង្សុកូលនិងប្រគេននូវទេយ្យទានមួយចំនួនធំនិងបច្ច័យចំនួន ៧៦ម៉ឺនរៀលដល់ព្រះសង្ឃដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះបរមរតនកោដ្ឋជាអម្ចាស់នៃយើង សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានដល់ឋានទីបរមសុខកុំបីអាក់ខានឡើយ។អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV