Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៖ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ“ សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ”

សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៖ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ“ សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ”

(កំពង់ធំ) ៖ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៖ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ“ សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ” ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្រ្តខ្មែរគ្រប់និន្នាការនយោបាយ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនៅគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនាព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ ( គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ) ដោយតាក់តែងបញ្ចូលទាំងស្រុងនិងដោយលំអិតនៅខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពី ” គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។ ក្នុងដំណើរការអនុវត្តជាក់ស្ដែង ការបន្សាំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនៅកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នាក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដាវដោយសារបាននៅភាពសុខដុមរមនាក្នុងសង្គម ញ៉ាំងឱ្យរដ្ឋធម្មនុញនេះនឹងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីរឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០២៣)

ឯកឧត្តមក៏បានរំលេចនៅគោលការណ៍សំខាន់មួយចំនួនក្នុងការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល ៣០ឆ្នាំព្រះរាជាណាចក្រកម្ពុជាសម្រេចបានសមិទ្ធផលជាផ្លែផ្កា ៖
១. ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
២. ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់លើសកលលោក ដោយអនុវត្តនយោបាយបរទេសឯករាជ្យផ្អែកលើច្បាប់
៣. ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល
៤. ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនាមានសិទ្ធិសេរីភាពទូលំទូលាយក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌របស់ប្រទេសជាតិ រួមរស់ក្នុងភាពសុខដុមជាតិសាសន៍និងសាសនាយ៉ាងល្អប្រពៃ។

លើសពីនេះទៀតអនុលោមតាមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចធ្វើទៅបានលុះត្រាតែការធ្វើនោះស្របតាមបដិបទនៃសភាពការណ៍ជាក់ស្ដែង មិនត្រូវប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនិងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ និងនៅពេលប្រទេសជាតិមិនស្ថិតក្នុងភាពអាសន្ន។

សូមបញ្ជាក់ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមកដល់ពេលនេះមានចំនួន១០លើក។
(អត្ថបទលោក សោម ពិសី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun