Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សេង សារ៉ាត ថ្លែងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈឱ្យមានតម្លាភាព ការសាងសង់ប្រកបដោយគុណភាព មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ

លោក សេង សារ៉ាត ថ្លែងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈឱ្យមានតម្លាភាព ការសាងសង់ប្រកបដោយគុណភាព មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ 

      (កំពង់ធំ)÷លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្គ បានលើកឡើងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ឱ្យខាងតែបាន ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។
   
     លោកអភិបាលរងស្រុកមានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ 

       លោកបានស្នើឱ្យតំណាងក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃសូមឱ្យមានការដេញថ្លៃដោយសិរី និងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញ ថ្លៃត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។

      លោក សេង សារ៉ាត បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមាន តម្លាភាព និងចៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធី ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកប្រាក់សេវា។ ចំពោះអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

      លោក ជីន ហ៉ីន ប្រធានគណៈកម្មការលទ្ធកម្មឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំសាលាវិស័យ បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ  និងស្លាកសញ្ញាគម្រោងចំនួន១ផ្ទាំង ដោយមានក្រុមហ៊ុនចំនួន៥ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន អ៉ឹង ចាន់ឡា  ក្នុងតម្លៃទឹកប្រាក់១៤៥.០០០.០០០រៀលគត់។
  
      លោក ស៊ុន រដ្ឋ នាយករងទីចាត់ការខេត្តកំពង់ធំ បានផ្ដាំផ្ញើ ចំពោះអាជ្ញាធរឃុំទាំង០៧ក្នុង ស្រុកប្រាសាទបល្ល័ង្ក ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun