Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

ឧត្ដម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ  ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនកងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  យោធភូមិភាគទី៤  ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៨០ ទិវាកំណេីតនគរបាលជាតិកម្ពុជា ដែលគូសបញ្ជាក់ជូនអំពីការសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិ ដ៏ទំនើប ដើម្បីបម្រើសកម្មភាពនានាក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស​ ក្នុងកាល:ទេស:​ ដែល​ប្រទេស​ជាតិ​យើង​កំពុង​មាន​ការអភិវឌ្ឍន៍​រីកចម្រើនលេីគ្រប់វស័យ​​  ព្រមជាមួយនោះក៏បានគូសបញ្ជាក់អំពីការប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិចាស់នៅពោធិចិនតុង ដែលត្រូវទុកជាសម្បត្តិរដ្ឋ មិនមានការដោះដូរសម្រាប់វិស័យឯកជនណាមួយឡើយ ហើយទុកសម្រាប់បម្រើជាប្រយោជន៍របស់ប្រជាជនទូទៅ  ពិសេសប្រជាជននៅក្នុងរាជធានីភ្នំពេញ ដែលរាជ​រដ្ឋាភិបាល​ដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល មិនដូចពួកជនអគតិមួយចំនួន និងក្រុមប្រឆាំង ដែលបាននិងកំពុងបំផុសបំផុលខុសពីការពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានជាអាទិ៍ យោធិនគ្រប់រូបត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា និងព្រះមហាក្សត្រ  ដោយត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារបូរណភាពទឹកដី ថែរក្សាឲ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹកដល់យោធិនគ្រប់រូប មេបញ្ជាការគ្រប់បណ្ដាកងឯកភាព​ និងស្ថាប័នចំណុះ ត្រូវចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យដូចភ្លៀងរលឹម ដោយ​មិនត្រូវ​ឲ្យ​មានការ​កេីនឡេីង​វិញ​នូវបទល្មេីស​ព្រៃឈើ​ និង​បទ​ល្មើស​នេសាទ​ ជាថ្មី​ទៀត​ឡើយ​  នឹងត្រូវបន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។ អត្ថបទសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains