Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សៀង ម៉ាប់ អញ្ជើញជាអបតីក្នុងកម្មវិធីប្រកួតជើងឯក អនាម័យឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក វគ្គទីពីរ

លោក សៀង ម៉ាប់ អញ្ជើញជាអបតីក្នុងកម្មវិធីប្រកួតជើងឯក អនាម័យឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក វគ្គទីពីរ
 
      (កំពង់ធំ)៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ 
លោក សៀង ម៉ាប់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារជំនាញការិយាល័យផ្គត់ផ្គង់ទឹកស្អាតជនបទ កម្មវិធីប្រកួតជើងឯក អនាម័យឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក វគ្គទីពីរ។
 
       កម្មវិធីប្រកួតជើងឯកអនាម័យឃុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីតំណាងអង្គការ វ័តធីអេដ RTI និងអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា ព្រមទាំងប្រធាន អនុប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក លោកមេឃុំទាំង៧  សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ និងជំនួយការភូមិ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងស្រុកប្រាសាទសំបូរ និងក្រុមការងារដែលជាអ្នកទទួលបន្ទុកការងារវិស័យទឹកស្អាត និងអនាម័យជនបទ សរុបអ្នកចូលរួមចំនួន៣៤នាក់ ស្រី១៨នាក់
 
      លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានបង្ហាញពីគោលបំណង នៃការប្រកួតជើងឯកអនាម័យឃុំនេះ គឺដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មានចំណេះដឹងលើការងារវិស័យទឹកស្អែកនិងអនាម័យជនបទ និងការប្រមូលទិន្នន័យទឹកស្អាតប្រកបដោយភាពត្រឹមត្រូវ និងជាក់លាក់ សម្រាប់គ្រប់គ្រងលើការងារផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងការចូលរួមចំណែកការកែលម្អសុខភាព និងលក្ខខណ្ឌរស់នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។
 
     លោកអភិបាលរងស្រុក បានបញ្ជាក់ថាជាលទ្ធផលក្នុងការប្រកួតក្នុងកម្មវិធីប្រកួតជើងឯកអនាម័យឃុំនេះ មានការប្រកួតប្រជែងក្នុងវគ្គទី១ ដែលក្នុងនោះមានប្រាំពីរឃុំក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលបានចូលរួមប្រកួតប្រជែង រួចមកហើយ ក្នុងនោះយើងសង្កេតឃើញថាឃុំដែលទទួលបានជ័យលាភីគឺ ឃុំដូងលេខ១ ឃុំក្រយាលេខ២ និងឃុំផាន់ញើមលេខ៣ ក្នុងចំណោមឃុំទាំងប្រាំពីរក្នុងស្រុក    រីឯការប្រកួតជើងឯកអនាម័យវគ្គទីពីរនេះគឺមាន៤ឃុំ ក្នុងនោះយើងសង្កេតឃើញឃុំដែលទទួលបានជ័យលាភីគឺ ឃុំសាមគ្គីលេខ១ ឃុំសាលាវិស័យលេខ២ សាគ្រាមលេខ៣។ ដោយឡែកស្រុកប្រាសាទសំបូរ គឺឃុំតាំងក្រសៅទទួលជ័យលាភីលេខ១។
        
       លោក សៀង ម៉ាប់ អភិបាលរងស្រុក បានលើកឡើងពីការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ក្នុងនោះលោកក៏បានជំរុញឲ្យតាមបណ្ដាឃុំទាំងអស់ក្នុងស្រុកយកចិត្តទុកដាក់ដើម្បីសម្រេចបានលើគោលដៅនិងផែនការសម្រាប់អនុវត្តក្នុងការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ក្នុងការអនុវត្តឱ្យមានភាពល្អប្រសើរនិងទទួលបានលទ្ធផលល្អ ដើម្បីឈានទៅរកភាពជោគជ័យក្នុងពេលប្រកាសស្រុកជា ODF ឆាប់ៗនាពេលខាងមុខ ម្យ៉ាងទៀតនៅតាមសហគមន៍ត្រូវចូលរួម សំអាតអនាម័យ និងបរិស្ថាន នៅតាមភូមិរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ធ្វើឲ្យសហគមន៍យើងមានសោភ័ណភាពនិងស្រស់បំព្រង ពិសេសនៅតាមសាលារៀននិងអង្គភាពនានាត្រូវចូលរួមសម្អាតអនាម័យនិងបរិស្ថានជាប្រចាំ ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺផ្សេងៗ។
 
      សូមបញ្ជាក់ផងដែរថា ការប្រកួតជើងឯកអនាម័យឃុំ វគ្គទី២នេះបានប្រព្រឹត្តទៅដោយរលូន និងមានកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងអង្គការដៃគូសហការ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទស្នាលបំផុត៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun