Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តជូនចាស់ជរា៥គ្រួសារ ក្នុងឃុំឈូក

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តជូនចាស់ជរា៥គ្រួសារ ក្នុងឃុំឈូក

(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលផ្ទាល់ជាមួយលោកយាយដែលជាចាស់ជរាចំនួន៥ គ្រួសារ ស្ថិតនៅក្នុងភូមិទឹកអណ្ដូង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

នៅក្នុងឱកាសចុះជួបសំណេះសំណាលដ៏មានអត្ថន័យនោះ លោកអភិបាលស្រុក បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះឡើយ។

ក្រៅពីការសាកសួរសុខទុក្ខ និងការសម្តែងនូវក្តីអាណិតស្រឡាញ់ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ ត្រូវបន្តតាមដាន និងជួយសម្របសម្រួលមើលថែទាំសុខភាព ក៏ដូចជាជីវភាពរបស់ចាស់ជរាទាំងអស់នោះឱ្យបានដិតដល់។ ជាមួយគ្នានោះដែរ លោក និងក្រុមការងារក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់គ្រួសារចាស់ជរាទាំង៥គ្រួសារ សម្រាប់ដោះស្រាយជីវភាពចំពោះមុខផងដែរ។

កាយវិការមនុស្សធម៌ដ៏ប្រពៃនេះ បានធ្វើឱ្យលោកយាយ និងក្រុមគ្រួសារទាំងអស់ មានក្តីរំភើបរីករាយជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលស្រុក ក៏ដូចជាថ្នាក់ដឹកនាំខេត្តដែលតែងតែផ្តល់ភាពកក់ក្តៅ និងមិនបោះបង់ពួកគាត់នៅក្នុងគ្រាលំបាកបែបនេះឡើយ៕ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV