Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ១០,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារលោកវរសេនីយ៍ត្រី ពុធ សំអាន ដែលបានពលីជីវិតនាពេលកន្លងទៅ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ១០,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារលោកវរសេនីយ៍ត្រី ពុធ សំអាន ដែលបានពលីជីវិតនាពេលកន្លងទៅ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ១០,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារលោកវរសេនីយ៍ត្រី ពុធ សំអាន នាយរងផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានពលីជីវិតដោយរោគាពាធ និងដោយរបួសចាស់សើររើ កាលពីពេលកន្លងទៅថ្មីៗ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅភូមិថ្នល់បែកខាងកើត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមគ្រួសារសព ដោយបានថ្លែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់យុទ្ធមិត្ត ដែលធ្លាប់រួមអាវុធ និងរួមការងារជាមួយគ្នា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកហើយ នឹងបានដុតធូបគោរពវិញ្ញាណក្ខន្ធ  និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ថវិកាមូលនិធិយោធិនពលី មរណៈ  ជូនដល់ក្រុមគ្រួសារសព ចំនួន ១០លានរៀល  ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ ក្នុងជីវភាពប្រចាំថ្ងៃ ។

លោកស្រី ហ៊ុន សោភ័ណ្ឌ ដែលត្រូវជាភរិយា សពលោកវរសេនីយ៍ត្រី ពុធ សំអាន បានថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកន្លងមកបានចាត់ចែងរៀបចំពិធីបុណ្យសព ជូនស្វាមីរបស់គាត់បានយ៉ាងល្អប្រសើរ ។  ជាមួយនោះដែរ ក៏បានឧបត្ថម្ភថវិកាគោលនយោបាយផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តនិងជួយដោះស្រាយជីវភាពក្រុមគ្រួសាររបស់គាត់បានយ៉ាងល្អប្រសើរ ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV