Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខេត្តកំពង់ធំរៀបចំកិច្ចប្រជុំប្រមូលធាតុចូល ដើម្បីកសាងផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០

ខេត្តកំពង់ធំរៀបចំកិច្ចប្រជុំប្រមូលធាតុចូល ដើម្បីកសាងផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ស្តីពីការផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង៩ តំណាងស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលស្ថិតនៅសាលប្រជុំនៅមន្ទីរផែនការខេត្តកំពង់ធំ ។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយខ្លឹមសារគោលនយោបាយនៃក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ពិភាក្សាកំណត់សកម្មភាពអាទិភាព និងសូចនាករវាស់វែងស្របតាមស្ថានភាពប្រជាសាស្ត្រ និងសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងផែនការសកម្មភាពអនុវត្តឱ្យមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ខេត្តកំពង់ធំ។

លោក នួន ស៊ីលួត ប្រធានមន្ទីរផែនការខេត្តកំពង់ធំ បានលើកឡើងថា ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ លោកបានអំពាវនាវដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឱ្យបានផុលផុស ដើម្បីធានាថាការរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ មានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ខេត្តកំពង់ធំ។

ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ គឺជាឯកសារគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ឆ្ពោះទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សម្រាប់ខេត្តកំពង់ធំ ការរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ មិនមែនគ្រាន់តែជាការបំពេញតាមតម្រូវការរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកអនុវត្តគោលនយោបាយជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមបានបន្ថែមទៀតថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះបានកំណត់គោលដៅសំខាន់ៗ រួមមាន ការធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន និងសេវាផែនការគ្រួសារប្រកបដោយគុណភាព ការកាត់បន្ថយ និងបញ្ចប់មរណភាពមាតា ការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ និងផ្លូវភេទ ព្រមទាំងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV