Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឡាយ ស៊ីលី បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក គឺដើម្បីស្ដាប់យោបល់ប្រមូលបញ្ហា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

លោក ឡាយ ស៊ីលី បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក គឺដើម្បីស្ដាប់យោបល់ប្រមូលបញ្ហា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសមាជិកសមាជិកា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង សហការីបានអញ្ជើញជាអធិបតីភាព ក្នុងវេទិផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤ នៅក្នុងឃុំរុងរឿង និងឃុំព្រះដំរី កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅបណ្ដុំវត្តបទុម ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកប្រធានបានសង្កត់ធ្ងន់ថា កាលណាយើងប្រមូលបាន កង្វល់ និងបញ្ហាជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ហើយយើងបានឆ្លើយតបបានទាន់ពេលវេលា ពិសេសការចូលរួមអភិវឌ្ឍន៍ឱ្យបានតាមតម្រូវការជាក់ស្ដែងក៏ដូចជាការប្រើប្រាស់ថវិកាមូលនិធិឃុំ និងការជួយទ្រទ្រង់ជ្រោមជ្រែងពីក្រុមការងារចុះមូលដ្ឋាននោះនឹងធ្វើឱ្យបញ្ហារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយយ៉ាងពិតប្រាកដដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមទៅលើការដោះស្រាយបញ្ហា និងកង្វល់ជូនពលរដ្ឋនៅក្នុងឱកាសនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសង្កត់ធ្ងន់និងណែនាំដាច់ខាតដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវកៅស៊ូថ្មីក៏ដូចជាផ្លូវនានានៅក្នុងមូលដ្ឋានត្រូវថែរក្សាផ្លូវនិងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានកសាងជូន ជាពិសេសមិនត្រូវរំលោភដីចំណីផ្លូវឬចាក់ដីដោយអាណាធិបតេយ្យពុំមានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឬចាក់រំលោភលើប្រព័ន្ធរំដោះទឹកដែលជាបញ្ហានាំឱ្យកកស្ទះប្រព័ន្ធលូ ដែលជាហេតុនាំឱ្យជន់លិចភូមិឋានឬខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឬប្រព័ន្ធរំដោះទឹកជាដើម។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំដល់ រដ្ឋបាលឃុំព្រះដំរីនិងឃុំរុងរឿង ត្រូវបង្កើនគុណភាពប្រសិទ្ធភាពការងារ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាខ្ពស់ក្នុងការលុបបំបាត់ឬបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនឱ្យខាងតែបានព្រោះបញ្ហាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានយ៉ាងធ្ងន់ធ្ងរផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains