ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះ គឺជាការគិតគូរយកចិត្ត្ទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន
(កំពង់ធំ)÷ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន
លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខរំលែកទុក្ខក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន១គ្រួសារ នៅក្នុង ភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ជានិច្ចជាកាល សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម តែងតែឧបត្ថម្ភនូថវិកាបេឡាមរណៈសង្គ្រោះ ដែលជាការតបស្នងសងគុណ មិនអាចកាត់ថ្លៃបានដល់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបព្រមទាំងក្រុមគ្រួសារដែលបានលះបង់និងពលីសព្វបែបយ៉ាងទាំងសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ សុខសន្តិភាព ការពារបូរណភាពទឹកដីសុវណ្ណភូមិនៃយើងពីសង្គ្រាមឈ្លានពាន ក៏ដូចជាអសន្តិសុខណាមួយ ឱ្យមានសុវត្ថិភាពបំផុត។
ជាមួយគ្នានេះលោក សាយ គឹមឡម បានជម្រាបអំពីបច្ចុប្បន្នភាព នៃការឈ្លានពាន និងបង្អអរិភាពរបស់ប្រទេសថៃមកលើព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវមានការជឿជាក់ខ្ពស់បំផុតដល់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហានេះដែលប្រើប្រាស់គ្រប់មធ្យោបាយ ទាំងផ្លូវច្បាប់និងការទូត ដើម្បីធានានូវសុខសន្តិភាពជាពិសេសបូរណភាពទឹកដី នៃយើងមិនឱ្យបាត់បង់ទៅសត្រូវណាមួយឡើយ ហើយត្រូវបន្តពហិកាទំនិញរបស់ប្រទេសសៀមឱ្យបានជាដាច់ខាត។
លើសពីនេះ លោកបានណែនាំដល់អាជ្ញាធរឃុំម្សាក្រង និងឃុំកំពង់ចិនជើង ត្រូវពិនិត្យតាមដាន យកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាព ជីវភាពអតីតយុទ្ធជន ក្រុមគ្រួសារ និងពលរដ្ឋទូទៅ ឱ្យបានហ្មត់ចត់បំផុតចំពោះពុកម៉ែបងប្អូនដែលងាយរកហានិភ័យ ហើយត្រូវធ្វើរបាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ទៅរដ្ឋបាលស្រុកស្ទោង ក្នុងករណីចាំបាច់បំផុត ដើម្បីធានានូវការជួយសង្គ្រោះក្នុងស្ថានភាពណាមួយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គ្រួសារសមាគមអតីតយុទ្ធជន និងនិវត្តិជនដែលទទួលបានថវិកាបេឡាមរណៈសង្គ្រោះ៤លានរៀល នៅក្នុងឱកាសនេះគឺអតីតយុទ្ធជនឈ្មោះ ជួន សំបុក ភេទប្រុស ប្រភេទពិការ រស់នៅភូមិសំបួរ ឃុំពពក មរណភាព កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។









![]()
