Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញចម្រុះចុះបង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នេសាទដែលខុសច្បាប់ និងចាក់លែងកូនត្រីចម្រុះចូលទន្លេវិញ

កម្លាំងជំនាញចម្រុះចុះបង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នេសាទដែលខុសច្បាប់ និងចាក់លែងកូនត្រីចម្រុះចូលទន្លេវិញ

(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចាត់ឱ្យសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោងបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកកំពីងតាគង់ និង ចំណុច ពីមុខបាឡត រហូតដល់ មុខបាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
  
ការចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាលទ្ឋផលអនុវត្តបាន០១ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែង រួមមាន÷.របាំងស្បៃមុងចំនួន៨របាំងប្រវែង៤៤០មែត្រ ឡុក ស្បៃមុង ចំនួន៨គ្រឿង លូ ស្បៃមុងចំនួន១៦មាត់ បង្គោលឈើចំនួន ៥៥០ដើម ចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាមចូលទន្លេវិញ។ លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានអប់រំណែនាំដល់ប្រជានេសាទ(អូសលៀសដោយកម្លាំងម៉ាស៊ីន) និងដកហូត ឈ្នាងអូសលៀស បានចំនួន ១៤គ្រឿង ឱ្យបញ្ឈប់ធ្វើនេសាទបន្តទៀត។ ប្រើប្រាស់មធ្យោបាយកាណូតចំនួន០៦គ្រឿង ប្រើប្រាស់ប្រេងសាំងចំនួន៩០លីត្រ។

សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចូលរួមជាមួយកម្លាំងចម្រុះចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចចុងអូរក្រឡុកបាយក្អែក និងចំណុចដងទង់ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០២ករណី ដកហូតទ្រូប្រឹស១០០ចំនួន៣២លប របាំងសាច់អួនក្រឡាញឹកចំនួន០៧របាំងប្រវែង៣៥០ម៉ែត្រ ឡុកចំនួន០៧គ្រឿង លប/លូចំនួន០៧មាត់ បង្គោលចំនួន១០០ដើម ចាក់លែងកូនត្រីទំងន់០៥គីឡូក្រាម។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

     
  

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains