Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន បានឧបត្ថម្ភសូឡាបំភ្លឺតាមដងផ្លូវ និងសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក

ឯកឧត្តម នួន ផារ័ត្ន បានឧបត្ថម្ភសូឡាបំភ្លឺតាមដងផ្លូវ និងសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក

   (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត  ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ  និងដាក់បន្ទះសូឡាបំភ្លឺតាមដងផ្លូវ ជូនបងប្អូនអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ត្រូវបានរៀបចំការចាប់ឆ្នោតទទួលបានដីសម្បទានសង្គមកិច្ច  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីឆ្នាំ២០២១ ចំនួន ១៤១គ្រួសារ និងចុងឆ្នាំ២០២៤ ចំនួន ៦៥គ្រួសារ សរុបគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចមានចំនួន ២០៦ គ្រួសារ  ។ ដោយបានការយកចិត្តទុកដាក់ពីសម្ដេចប្រធានសមាគមអតីតយុទ្ធជន  និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំស្ថាបនាផ្លូវលំជាង ១០ គីឡូម៉ែត្រ សម្រាប់អតីតយុទ្ធជន ១៤១ គ្រួសារ ហើយនិងកំពុងបន្តគម្រោងស្ថាបនាផ្លូវប្រវែងជាង ១០ គីឡូម៉ែត្រទៀត សម្រាប់អតីតយុទ្ធជន ដែលទើបមករស់នៅថ្មីនៅបែកខាងកើតផ្លូវចំនួន ៦៥ទៅ ១០០ គ្រួសារទៀត ។

   ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនអតីតយុទ្ធជននៅតាមដងផ្លូវ និងតាមសំណើររបស់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ឯកឧត្តមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានផ្ដល់ជូនបន្ទះសូឡាដាក់បំភ្លឺតាមដងផ្លូវ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ នៅក្នុងភូមិរបស់អុំ ពូ មីងអតីតយុទ្ធជន ចំនួន ៧៤ ដើម  ហើយនិងបន្តពិនិត្យមើលដើម្បីរៀបចំបន្ថែមទៀតក្នុងករណីចាំបាច់ ។

   នៅក្នុងឱកាសនេះដែរ ឯកឧត្តម នួន  ផារ័ត្ន បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខអុំ ពូមីង ជាអតីតយុទ្ធជននៅតាមខ្នងផ្ទះ  និងបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតផងដែរ។

   អតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ គន់ គីម និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ដែលតែងតែជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនពួកគាត់ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់  ដែលបានបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងទៅ និងសូមប្តេជ្ញាចិត្តដាច់ខាតគោរពប្រតិបត្តិនិងគាំទ្រសម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត  លុះអវសាន្តជីវិត។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains