Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោងលើកទឹកចិត្តពលរដ្ឋត្រូវក្លាហានលើកពីកង្វល់និងបញ្ហារបស់ខ្លួនក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណតិ្តទី៤

អភិបាលស្រុកស្ទោងលើកទឹកចិត្តពលរដ្ឋត្រូវក្លាហានលើកពីកង្វល់និងបញ្ហារបស់ខ្លួនក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណតិ្តទី៤

លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោកព្រមទាំងសហការីនិងលោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកនិងសមាជិក សមាជិកា បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណតិ្តទី៤ នៅឃុំចំណាលើ កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២៥។

ជាមួយនឹង(បញ្ហាចំនួនបួន)ដែលត្រូវបានលើកឡើង និងដោះស្រាយនៅក្នុងវេទិកានេះ លោកអភិបាលស្រុកស្ទោងបាន ជំរុញបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាលើ ត្រូវសិក្សាស្វែងយល់ពីសុខទុក្ខសុខុមាលភាពនិងតម្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្លួនឱ្យបានលម្អិតនិងច្បាស់លាស់បំផុត ដើម្បីពិនិត្យលទ្ធភាពក្នុងប្រើប្រាស់ថវិកាមូលនិធិឃុំឬសប្បុរសជន  ដើម្បីឆ្លើយតបឱ្យត្រូវគោលដៅនិងជាអាទិភាពបំផុតជាពិសេស ទាំងតម្រូវការប្រចាំថ្ងៃនិងការផ្ដល់សេវាទូទៅ ជូនប្រជាពលរដ្ឋនៅតាមភូមិឃុំរបស់ខ្លួន។

ជាមួយនេះផងដែរ លោកសាយ គឹមឡម បានអំពាវនាវដោយទទូចដល់យុវជនត្រូវខិតខំសិក្សារៀនសូត្រនិងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាទំពាំងស្នងឬស្សី ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយបានណែនាំដ៏អាណាព្យាបាល ក៏ដូចជាជំនាញមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀននិងប្រយុទ្ធប្រឆាំងឱ្យខាងតែបាននូវការលប់បំបាត់គ្រឿងញៀនឱ្យអស់ពីសង្គម។

ជាចុងបញ្ចប់ លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក បានកោតសរសើរនិងលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរឃុំចំណាលើ ត្រូវខិតខំអភិវឌ្ឍន៍ឥរិយាបថនិង ផ្ដល់សេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ហើយបានថ្លែងអំណរគុណជាអនេកដល់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាននិងឧតុនិយម និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តមចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវបេតុងប្រវែងជាង ១០គីឡូម៉ែត្រ កម្រាស់ ០,២ម៉ែត្រ នៅក្នុងឃុំចំណាលើ និងឃុំចំណាលក្រោម ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងការឆ្លើយតបនឹងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains