Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ ជម្រុញអោយអាជ្ញាធរ យុវជន និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត

អភិបាលរងខេត្តកំពង់ធំ ជម្រុញអោយអាជ្ញាធរ យុវជន និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត

(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ជម្រុញអោយអាជ្ញាធរ យុវជន និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ក្នុងកម្មវិធីបើកវគ្គអប់រំផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធតាមក្រុង ស្រុក ក្នុងខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកម្មវិធីនេះក៏មានការចូលរួមពីលោក ឌី ភីរុណ ជំនួយការ គ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ លោក ជា ពុំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ តំណាងកងកម្លាំងទាំង៣ មន្ទីរព័ត៌មាន មន្ទីរអប់រំយុវជននិងកីឡា ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលរងក្រុង ស្រុក ប្រធានក្រុមប្រឹក្សាសង្កាត់ និងមេភូមិទូទាំង៨សង្កាត់នៃក្រុងស្ទឹងសែន តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងគរុសិស្សសរុបប្រមាណជាង ១៣០នាក់។

ឆ្លៀតក្នុងឱកាសនេះ លោក អ៊ុន បុត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់លើការងារចុះអប់រំ ផ្សព្វផ្សាយដល់សាធារណៈជន ជាពិសេសសិស្សានុសិស្សអំពីសារៈសំខាន់នៃការបោះឆ្នោត។ មិនតែប៉ុណ្ណោះ លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ក៏មានមជ្ឈមណ្ឌលអប់រំ និងព័ត៌មានអ្នកបោះឆ្នោត សម្រាប់ផ្សព្វផ្សាយនូវចំណេះដឹងអំពីការងារបោះឆ្នោត ជូនដល់អ្នកសិក្សាស្រាវជ្រាវ មហាជនទូទៅ ដែលជាភាគីពាក់ព័ន្ធ ព្រមទាំងផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានពិត ត្រឹមត្រូវ កាត់បន្ថយកំហុសឆ្គង និងការយល់ច្រឡំ ដែលនាំឱ្យមានជម្លោះ ឬការសង្ស័យនានាទៅលើការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា នីតិវិធិនៃការបោះឆ្នោត។

លោកបានបន្តថា វគ្គអប់រំ ផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ជាពិសេសក្មួយៗ គរុសិស្ស ដែលជាទំពាំងស្នងឫស្សី  និងជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស និងការជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យមានភាពរឹងមាំ។ ប្រទេសមួយអាចរីកចម្រើនបាន និងអាចរក្សានូវនិរន្តរភាពនៃការរីកចម្រើននោះបាន គឺពិតជាមិនអាចខ្វះបាន នូវការចូលរួមពីយុវជន ដែលជាអ្នកបន្តវេន ដើម្បីចូលរួមអភិវឌ្ឍប្រទេស។

ចុងក្រោយលោកបាន សំណូមពរដល់ តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធតាមក្រុង ស្រុកទាំងអស់ ជាពិសេសក្មួយៗគរុសិស្ស ត្រូវចូលរួមឱ្យបានសកម្ម និងផ្សព្វផ្សាយបន្តពីសកម្មភាពនៃដំណើរការបោះឆ្នោតឱ្យបានទូលំទូលាយបន្ថែមទៀត៕ អត្ថបទដោយលោក សូរហ៊ាន សំអាង.ពិនិត្យដោយសេក សាវេត

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains