Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ចើញសួរសុខទុក្ខគ្រួសារលោកព្រិន្ទបាលឯក ភឿន ភីន កងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាត និងទើបសម្រាលកូនបានចំនួន ៤ថ្ងៃ នៅស្រុកកំពង់ស្វាយ

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ចើញសួរសុខទុក្ខគ្រួសារលោកព្រិន្ទបាលឯក ភឿន ភីន កងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាត និងទើបសម្រាលកូនបានចំនួន ៤ថ្ងៃ នៅស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ចើញសួរសុខទុក្ខគ្រួសារលោកព្រិន្ទបាលឯក ភឿន ភីន កងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាត និងទើបសម្រាលកូនបានចំនួន ៤ថ្ងៃ នៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងដំណើរចុះសួរសុខទុក្ខនេះផងដែលក៏មានការអញ្ចើញចូលរួមពីរលោកជំទាវ យស ថានារី  សមាជិករដ្ឋសភា អភិបាលរងស្រុក លោក លោកស្រី សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ស្វាយ និងក្រុមប្រឹក្សាឃុំដំរីស្លាប់ផងដែរ។

ថ្លែងក្នុងឱកាសនោះលោកជំទាវ ឃួន ឃុន ក៏បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់កងទ័ពជួរមុខ ដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ម៉ឺងម៉ាត់បំផុត។ ដូចជាលោកព្រិន្ទបាលឯក ភឿន ភីន ដែលកំពុងតែឈរជើងការ ពារទឹកដីនៅជាំស្រងាំនេះជាដើម។

លោកជំទាវ ក៏បានជូនពរអោយលោស្រី កាន ឡឹង និងកូន មានសុខល្អមាំមួន ហើយសូមខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ។ ព្រមទាំងអោយលោកស្រី និងក្រុមគ្រួសារទាំងអស់មានមោទនភាព ចំពោះលោកព្រិន្ទបាលឯក ភឿន ភីន ពលទាហាន នៅវរៈការពារព្រំដែនគោកលេខ៤០៣ ដែលកំពុងតែឈរជើងនៅជាំស្រងាំ ដើម្បីការពារទឹកដី និងបណ្តេញពួកចោឈ្លានពាននៅពេលនេះ។

បន្ទាបមកលោកជំទាវ និងក្រុមការងារប្រគល់ជូននូវសម្ភារៈមួយចំនួនជូនដល់លោកស្រី កាន ឡឹង រួមមាន៖អង្ករចំនូន៤បេ១៥០គីឡូ ទឹកត្រី១យួ ឆៃពៅ៣គីឡូ នំធុងចំនូន១ធង ទឹកស៊ីអ៊ីវ១យួ ត្រីខ៣យូ សារុង ក្រម៉ា សៀវភៅសរសេរ ប៉ិច មី២កេះ សៀង៤គីឡូ ទឹក សុទ្ធហាយតិច២កេះ សាប៊ូ១កញ្ចប់ បីចេង២កញ្ចប់អំបឹល៣គីឡូ និងថវិការចំនួនន១២៥០០០០រៀលផងដែរ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains