Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម រស់ សារាំ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌ នៅក្នុងក្របខណ្ឌនៃរដ្ឋបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្តម រស់ សារាំ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌ នៅក្នុងក្របខណ្ឌនៃរដ្ឋបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅថ្ងៃចន្ទ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ សាលាស្រុកបារាយណ៍ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និង លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍។ ដោយមានការឧបត្ថម្ភគាំទ្រពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងអគារសាលប្រជុំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ស្ថិតនៅភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមាសភាពចូលរួម រួមមាន ÷ លោកព្រះរាជ អាជ្ញារង លោកអភិបាលរងស្រុក លោកប្រធាន-អនុប្រធាន មន្ត្រីនៃលេខាធិការដ្ឋាន លោកក្រឡាបញ្ជី កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ផ្នែកប្រតិបត្តិការសឹករងស្រុក មេឃុំ មេភូមិ មន្រ្តីជលផល មន្រ្តីភូមិបាល និងមន្ត្រីនៃរដ្ឋបាលស្រុកបារាយណ៍ សរុបចំនួន ១២៣នាក់ (ស្រី១២នាក់)។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម រស់ សារាំ បានមានមតិស្វាគមន៍ និងបានលើកឡើងអំពីគោលបំណងសំខាន់ៗ ចំនួន០៣ ដូចខាងក្រោម÷ ១.ផ្សព្វផ្សាយអំពីក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដោយធ្វើបទបង្ហាញសង្ខេបដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង។ ២.ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ៣.ជំរុញ បង្ការ និងបង្ក្រាបបទល្មើសចាំបាច់សំខាន់ៗ រួមមាន បទល្មើសគ្រឿងញៀន, ក្មេងទំនើង, ចរាចរណ៍, ឃាតកម្ម, ហិង្សា,  លួចឆក់ប្លន់, ឆបោកតាមប្រព័ន្ធទំនាក់ទំនងសង្គម, ល្បែងសុីសង, កម្ចីក្រៅផ្លូវការគ្មានអាជ្ញាបណ្ណ, ជលផល និងនេសាទខុសច្បាប់, ធនធានធម្មជាតិ, ក្លែងបន្លំឯកសារ, ផ្តល់ឯកសារដោយទុច្ចរិត, សុំផ្តល់ឯកសារដោយទុច្ចរិត និងបទល្មើសសុំផ្តល់លិខិតបញ្ជាក់មិនពិត។ ៤.ដោះស្រាយបញ្ហាប្រឈមនានារវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធររដ្ឋបាលភូមិ ឃុំ ស្រុក។

ឯកឧត្តម រស់ សារាំ ស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋបាលស្រុកបារាយណ៍ កងកម្លាំងទាំងបី មេឃុំ មេភូមិ  មន្រ្តីជលផល មន្ត្រីភូមិបាល និងមន្ត្រីទាំងអស់ ចូលរួមផ្តល់កិច្ចសហការគាំទ្រនូវយុទ្ធនាការ និងការអនុវត្តគោលនយោបាយនានា របស់ក្រសួងយុត្តិធម៌ ដើម្បីបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ តម្លាភាព និង ប្រសិទ្ធភាព ព្រមទាំងបន្តធ្វើកិច្ចសហការឲ្យកាន់តែស្អិតរមួត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយ ក្នុងដែនសមត្ថកិច្ចស្រុកបារាយណ៍ នៃខេត្តកំពង់ធំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ អត្ថបទអយ្យការអមសាលាដំបូងខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains