Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ

លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំដែលបានទទួលមរណភាពនៅរសៀលថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៣:២៥ នាទីរសៀល ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។
      
លោកជំទាវបានសម្តែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះលោក ជឹម សុវណ្ណ ដែលជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងដោយក្តីសោកស្តាយក្រៃលែង ចំពោះមរណភាពរបស់លោកគឺជាការបាត់បង់ស្វាមី ឪពុក ថ្នាក់ដឹកនាំ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយសង្គហធម៌និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយ ឆន្ទះ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុមនុស្សធម៌បំពេញការងារនៅគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំជាយូរឆ្នាំមកហើយ បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។   
    
ជំទាវ ឃួន ឃុនឌី សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។ អត្ថបទលោក សូរហ៊ាន សំអាង.ពិនិត្យដោយសេក សាវេត

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains