Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកចិត្តកីឡាករនិងអត្តពលលិកត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីទទួលជ័យជំនះគ្រប់វិញ្ញាសា

អភិបាលស្រុកស្ទោង លើកចិត្តកីឡាករនិងអត្តពលលិកត្រូវខិតខំប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីទទួលជ័យជំនះគ្រប់វិញ្ញាសា

(កំពង់ធំ )÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តកីឡាករ កីឡាការិនី និងអត្តពលិកដែលត្រៀមខ្លួនសម្រាប់ចេញដំណើរទៅប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥នៅឯរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តថែមទៀតដល់កីឡាករ កីឡាការិនី និងអត្តពលិកទាំងអស់ត្រូវខិតខំរក្សានូវសាមគ្គីភាពផ្ទៃក្នុង ការរួបរួមសាមគ្គីព្រួតដៃគ្នាជាធ្លុងមួយ ស្មារតីក្រុមនិងសហការគ្នាខ្ពស់ ដែលជាកត្តាចម្បងបំផុតដែលនាំយើងទទួលបានជ័យជំនះ ហើយត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អជាប្រចាំនិងស្ដាប់ដំបូន្មានគ្រូបង្វឹកឱ្យបានខ្ជាប់ខ្ជួនផងដែរ។

ទន្ទឹមនិងនេះលោក សុត វិច្ឆិកា នាយកវិទ្យាល័យរស្មីសោភ័ណ តំណាងគ្រូបង្វឹក កីឡាករ កីឡាការិនី និងអត្តពលិកទាំងអស់ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមប្រកួតដើម្បីដណ្ដើមយកជ័យជំនះ ជូនសាលាក៏ដូចជារដ្ឋបាលស្រុកស្ទោង និងខេត្តកំពង់ធំផងដែរ។

សូមបញ្ជាក់ថា ស្រុកស្ទោងនឹងបញ្ជូនកីឡាករកីឡាការិនី និងអត្តពលិកលើវិញ្ញាសាបីក្នុងនោះរួមមានកីឡាបាល់ទាត់បុរស លោតចម្ងាយបុរសស្ត្រី និងដើរចម្ងាយ ហើយកាលបរិច្ឆេទប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៦រហូតដល់ថ្ងៃទី ១៦ខែមិថុនាឆ្នាំ ២០២៥ ហើយក្នុងឱកាសនោះដែរលោក សាយ គឹមឡម បានឧបត្ថម្ភដល់កីឡាករកីឡាការិនី និងអត្តពលលិកទាំងអស់នួន១៨នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន៤ម៉ឺនរៀល និងលោកនាយកគ្រូបង្វឹក៤នាក់ ក្នុង១នាក់នូវថវិកា៥ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains