Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ហ៊ុន ដានី បានលើកឡើងនូវ ពាក្យស្លោកចំនួន៣ ដែរលបានដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជារួមនៃវិស័យទេសចរណ៍របស់កម្ពុជា

លោកជំទាវ ហ៊ុន ដានី បានលើកឡើងនូវ ពាក្យស្លោកចំនួន៣ ដែរលបានដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជារួមនៃវិស័យទេសចរណ៍របស់កម្ពុជា

(កំពង់ធំ)៖ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិកការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអភិវឌ្ឈន៏សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ បានលើកឡើងនូវ ពាក្យស្លោកសំខាន់ៗចំនួន៣ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជារួមនៃវិស័យទេសចរណ៍របស់កម្ពុជា ទី១គឺ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”, ទី២ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព», ទី៣ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ។ លោកជំទាវ លើកឡើងបែបនេះក្នុងឪកាស លោកជំទាវអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជំរុញ និង លើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យចុះឈ្មោះចូលក្នុងថ្នាលឌីជីថល” ក្នុងខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួម ពីលោក ងួន រាសី អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកជំទាវ ហ៊ុន ដានី បានបន្តថា ការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណង សំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ ផ្អែក លើគោលការណ៍ ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាយន្តការដែលរាជរដ្ឋាភិ បាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋា ភិបាល ក្នុងការគិតគូរ និងជួយ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។

លោក ងួន រាសី បានមានប្រសាសន៍ថា ការផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ ទេសចរណ៍ឱ្យចុះឈ្មោះក្នុងថ្នាលឌីជីថល គឺជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យគោលដៅនៃយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍនសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាន ជោគជ័យ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ ខ្លួនក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍នូវស្ថានភាពទេសចរណ៍ក្នុងខេត្តកំពង់ធំ និងបានបន្តលើកឡើងថា អាជីវកម្ម សេវាកម្មទេសចរណ៍ដែលកំពុងបម្រើជូនទេសចរ និងបងប្អូនប្រជាពលរដ្ឋមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពង់ធំ បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋដោយផ្ទាល់ ១,០៣៣នាក់ និងដោយ ប្រយោលជាច្រើនផ្សេងៗទៀត៕ អត្តបទដោយ ចន្ថា បុណ្យឫទ្ធិ_ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains