Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ធ្វើបច្ចុប្បន្នភាពសភាពការណ៍ព្រំដែន ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

ឯកឧត្តម នួន ផារ័ត្ន ធ្វើបច្ចុប្បន្នភាពសភាពការណ៍ព្រំដែន ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួន ក្នុងការចូលរួមសហការការងារចាំបាច់នានាចំពោះមុខ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ របស់រដ្ឋបាលខេត្តកំពង់ធំនាខែនេះ ជាកិច្ចប្រជុំបើកទូលាយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងនាយផ្នែកសឹករង ក្រុង-ស្រុក។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឱ្យរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុង- ស្រុកឱ្យបានទៀងទាត់ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសកិច្ចការពារបរិស្ថាន និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសដើម្បីយល់ដឹងពីបញ្ហាប្រឈម សំណូមពរ និងព្យាយាមស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ចំពោះសភាពការណ៍ចំពោះមុខ នៃសភាពការណ៍ព្រំដែន ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ណែនាំឱ្យគណៈបញ្ជាការឯកភាព រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងបី អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងនាយផ្នែកសឹករង ក្រុង-ស្រុកទាំងអស់ ចូលរួមទប់ស្កាត់ និងបង្ក្រាបមុខសញ្ញាក្មេងទំនើង ទប់ស្កាត់ការចែកចាយគ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក៏ដូចជាបទល្មើសធនធានធម្មជាតិ កុំឱ្យកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ មន្ទីរ អង្គភាព អភិបាលក្រុងស្រុកទាំងអស់ ត្រូវចូលរួមលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្តឱ្យបានល្អប្រសើរ និងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តផងដែរ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains