Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត់

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត់

   ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពយ៉ាងសកម្ម ក្នុងការសហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវហាមឃាត់ ក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

   ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា  ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥  នេះកង កម្លាំងដែលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង ប្រចាំការនៅទីបញ្ជការស្រាលឃុំផាត់សណ្តាយ និងកងកម្លាំង ដែលប្រចាំការនៅទីបញ្ជាការស្រាលទិសពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព បានបន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់  ដោយបានបំផ្លាញចោល របាំងស្បៃអួនក្រឡាញឹកខុសច្បាប់ប្រវែង៣៥០ ម៉ែត្រ របាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតចំនួន១៣របាំង ប្រវែង ៦៥០ម៉ែត្រ និងបានបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់នេសាទមួយចំនួនទៀត ផងដែរ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក៏បានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នូវលិខិតជូនដំណឹងលេខ១,២៧១ ជ ផ  ស្ដីពី រដូវបិទនេសាទឆ្នាំ២០២៥  របស់​រដ្ឋ​បាល​ជល​ផល​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងតំបន់បឹងទន្លេសាប ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ផងដែរ។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តដាច់ខាត ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ មិនឲ្យកើតមានឡើងជាថ្មី ដោយគ្មានការដកថយឡើយ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains