Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធដីធ្លី ចំនួន ៣,៣៥៧បណ្ណ ជូនប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងស្រុកស្ទោង

ពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធដីធ្លី ចំនួន ៣,៣៥៧បណ្ណ ជូនប្រជាពលរដ្ឋចំនួន ២ភូមិ ក្នុងស្រុកស្ទោង

(កំពង់ធំ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ០២ភូមិ គឺភូមិនាងនយ និងភូមិជីអាប់ នៅឃុំចំណារក្រោម ស្រុកស្ទោង ដែលមានបណ្ណសរុប  ៣.៣៥៧បណ្ណ ស្មើនឹង ១.៣៤០គ្រួសារ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា លទ្ធផលសម្រេចបាននៃការចុះបញ្ជីដីធ្លីនេះ ពិតជាបានពង្រឹងនូវទីផ្សារដីធ្លី ជាពិសេសបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា  និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។ លើសពីនេះទៀត ឯកឧត្តម បានជំរុញដល់មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរដែនដី ពន្លឿននៃការចុះបញ្ជីដីធ្លីឲ្យបានឆាប់ គ្រប់ភូមិ/ឃុំ ដែលនៅមិនទាន់វាស់វែង តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឲ្យបានច្បាស់លាស់  និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ  ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតស្នាក់នៅ ការបញ្ជាក់ភាពនៅលីវ លែងលះ ជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឲ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធ លើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិគឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ថោ ជេដ្ឋា បានសំដែងការអំណរសាទរជូនចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងក្រុមការងារ ចុះបញ្ជីដីធ្លីដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់  ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីមាន លក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ និងបាន រៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ដែលបានអនុវត្ត តាមនីតិវិធីច្បាប់។
 
ឯកឧត្តម បន្ថែមទៀតថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ ពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បាន
សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពេលមានតម្រូវការសាងសង់ លំនៅដ្ឋាន ឫសំណង់អាគារផ្សេងៗដូចជារបង ឃ្លាំង ជាដើម ត្រូវសុំការអនុញ្ញាតច្បាប់សាងសង់ ជាមុន មិនត្រូវសាងសង់លើដីសាធារណៈ ដូចជាដីចំណីផ្លូវ ចំណីស្ទឹង ឫសាងសង់រំលោភលើ ព្រំអ្នកជិតខាងដែលនាំឲ្យកើតមានវិវាទខាតបង់ពេលវេលា និងផលប្រយោជន៍ ព្រមទាំងសំណូមពរដល់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខិតខំជំរុញការវាស់វែងឲ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ ។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains