Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិនិត្យការបុកអណ្ដូងទឹកស្អាត​ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បន្ថែម​ទៀត​ និង​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ អតីតយុទ្ធជននៅស្រុកសន្ទុក

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិនិត្យការបុកអណ្ដូងទឹកស្អាត​ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បន្ថែម​ទៀត​ និង​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ អតីតយុទ្ធជននៅស្រុកសន្ទុក

   (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យស្ថានភាពជីវភាពរស់នៅ សំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងពិនិត្យការបុកអណ្ដូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ថែម​ទៀត​ ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រករស់នៅមិនសមរម្យ ដែលបានរស់នៅលើដីសាធារណៈ មានចំនួន២០៦ គ្រួសារ នៅ​ខេត្ត​កំពង់​ធំ​ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី ចំនួន២០៦ខ្នងផ្ទះ រៀបចំជាភូមិឋានរបស់អតីតយុទ្ធជន ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  ក្នុងនោះបងប្អូនអតីតយុទ្ធជនចំនួន ១៤១ គ្រួសារ បានមករស់នៅតាំងពីឆ្នាំ២០២១ ហើយបងប្អូនចំនួន៦៥ គ្រួសារទៀត ទើបបានមករស់នៅក្នុងឆ្នាំ ២០២៥ នេះ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា កន្លងទៅនេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ផ្លូវលំជូនអតីតយុទ្ធជននៅបែកខាងលិចផ្លូវចំនួន១៤១ គ្រួសារ ប្រវែងជាង ១០គីឡូម៉ែត្រ និងអណ្ដូងទឹកស្អាតចំនួន៤៤​អណ្តូង​ រួចមកហើយ បច្ចុប្បន្នត្រូវធ្វើបន្ថែមចំនួន២០ អណ្ដូងទៀត ដើម្បីបម្រើសេចក្តីត្រូវការ ជូនបងប្អូនអតីតយុទ្ធជនយើង ។ ព្រមជាមួយនោះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញអាជ្ញាធរអគ្គិសនី តបណ្ដាញភ្លើងជូនបងប្អូនប្រើប្រាស់ ដែលបច្ចុប្បន្នកំពុងដំណើរការ មិនទាន់បានរួចរាល់នៅឡើយ។

   នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅតាមខ្នងផ្ទះ និងបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains