អភិបាលរងខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចសហការ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
(កំពង់ធំ)៖នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ុន បុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងលោក ជា
ពុំ ប្រធាន ល.ខ.ប កំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី «កិច្ចសហការ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥» នៅសាលប្រជុំ គណៈកម្មការរៀបចំការបោះឆ្នោត។កិច្ចប្រជុំមានការចូលរួមពីតំណាងកង កម្លាំងទាំងបី មន្ទីរសុខាភិបាល មន្ទីរព័ត៌មាន និងមន្ទីរអប់រំ យុវជន និងកីឡា អភិបាលក្រុង ស្រុក កបឃ.ស ទាំង៨នៃក្រុងស្ទឹងសែន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រី ល.ខ.ប សរុបប្រមាណ៦៣នាក់៕
លោក អ៊ុន បុត្ត មានប្រសាសន៍ថាបេីតាមការសង្កេតមេីលបច្ចុប្បន្នឃេីញថាការងារចុះបញ្ជីថ្មីតាមបណ្តាឃុំ-សង្កាត់មួយចំនួនមានភាពល្អប្រសេីរច្រេីន និងគ្រប់ចំនួនទៅតាមផែនការដែរបានគ្រោងទុក។ ប៉ុន្តែទន្ទឹមនឹងនោះនៅតាមបណ្តាឃុំ-សង្កាត់មួយចំនួនទៀតនៅមានភាពខ្វះចន្លោះនៅឡេីយ។
លោក បានសំណូមពរដល់ក្រុងស្រុកទាំងអស់ត្រូវពិនិត្យលេីតួរលេខនៅក្នុងរបាយការណ៍នៃឃុំ -សង្កាត់របស់ខ្លួនទៅលេីចំណុចការងារជីវមាត្រនិងជំរុញការចែកប័ណ្ណព័ត៌មានព្រមទាំងការចុះបញ្ជីឈ្មោះថ្មីនៅតាមក្រុងស្រុក ឃុំ-សង្កាត់រៀងៗខ្លួនបន្ថែមទៀត ព្រោះយេីងនៅសល់រយៈពេល៧ថ្ងៃទៀតដែរលេីការងារនេះ។
គួរបញ្ជាក់ផងដែរថាគោលដៅក្នុងកិច្ចប្រជុំនេះធ្វេីឡេីងក្នុងគោលបំណង៖
១-គ្របគ្រងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់
២-ការពង្រឹងតួនាទីភារកិច្ចចូលរួមការងាររបស់ភាគីពាក់ព័ន្ធ
៣-កិច្ចពិភាក្សាយោបល់របស់អង្គប្រជុំ
អត្ថបទនិងរូបភាពដោយ យីម ប៊ុន ហ័រ.ពីនិត្យដោយអ៊ុមញឹប។