Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្ដេជ្ញាចិត្តឱ្យបទល្មើសព្រហ្មទណ្ឌ ថយចុះជាបន្តបន្ទាប់ សំដៅថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្ដេជ្ញាចិត្តឱ្យបទល្មើសព្រហ្មទណ្ឌ ថយចុះជាបន្តបន្ទាប់ សំដៅថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណជិត ៣០០នាក់ ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា កិច្ចប្រជុំគឺដើម្បីឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង អនុវត្តតួនាទី/ភារកិច្ច របស់មន្ត្រីនគរបាលការិយាល័យជំនាញចំណុះស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាល ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលអនុវត្តបានរយៈពេលកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលអនុវត្តបាននាពេលកន្លងមក លើកទិសដៅការងារអនុវត្តបន្ត ព្រមទាំងកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង ចូលរួមបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសខ្ពស់ រហូតទទួលលទ្ធផលល្អប្រសើរឡើង។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ ស្នងការ បានដាក់គោលការណ៍០៥ ចំណុច ដល់ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង០៩ក្រុង-ស្រុក រួមមាន÷ ១-ពង្រឹងរបៀបរបបការងារជំនាញ បែបបទការងាររដ្ឋបាល ។ ២-ការងារប្រឆាំងបទល្មើគ្រឿងញៀន : រួមគ្នាគិតរួមគ្នាអនុវត្ត វិធានការច្បាប់ បង្ក្រាបដូចភ្លៀងរលឹម សំដៅធានា សុខសុវត្ថិភាព ជូនជាតិមាតុភូមិ ។ ៣-ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក : បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក .សោកនាដកម្មបន្សល់ទុកពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក .ពង្រឹងការអនុវត្តច្បាប់ស្របតាមអនុក្រឹត្យ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ដើម្បីថែរក្សាបាន ទ្រព្យសម្បត្តិ អាយុ ជីវិត មនុស្ស សត្វ ។៤-ការងារអត្តសញ្ញាណកម្ម បងប្អូនខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពន្លឿនការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រហ័សទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។ ៥-បន្តថែរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រពៃ ដើម្បីសម្រេចបានស្នាដៃ សមិទ្ធផលថ្មីៗ បន្ថែមទៀត។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ..ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains