Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា ប្រកាសបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA និងដាក់គោលការណ៍១០ចំណុចដល់មន្ត្រីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 

ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា ប្រកាសបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA និងដាក់គោលការណ៍១០ចំណុចដល់មន្ត្រីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 

      (កំពង់ធំ)÷ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបណ្តុះបណ្តាលស្ដីពីមុខជំនាញឌី អិន អេ DNA  ដល់កងកម្លាំងនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

    លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញ នេះឡើង ដើម្បីពង្រីកចំណេះដឹងពង្រឹងសមត្ថភាពជំនាញ បច្ចេកទេស 
បទពិសោធន៍ថ្មីៗ ដល់កងកម្លាំង ឱ្យកាន់តែល្អប្រសើរ ខ្លាំងក្លាបន្ថែមទៀត សម្រាប់អនុវត្ត តួនាទី ភារកិច្ច ជាប្រចាំថ្ងៃ សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ អង្គភាព និងប្រទេសជាតិ ។

     បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកស្នងការ សង្ឃឹមជឿជាក់ថា បងប្អូនវិលត្រលប់ ទៅបំពេញភារកិច្ច នៅតាមគោលដៅអង្គភាពសាម៉ីខ្លួនវិញ និងយកចំណេះដឹង បទពិសោធន៍ ទៅដុសខាត់អនុវត្តជាក់ស្តែង សម្រេចបានផ្លែផ្កាជាបន្តបន្ទាប់ ។

      ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណ ចំពោះលោកគ្រូឧទ្ទេសនាម និងអរគុណចំពោះលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការ ដែលបានចាត់ចែងរៀបចំទីកន្លែង បង្កបរិយាកាសល្អ ដល់ក្រុមការងារបង្ហាត់បង្រៀនដោយដំណើរការមានភាពរលូន ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស។

      ឯកឧត្តមអគ្គស្នងការរង បានដាក់គោលការណ៍ទាំង១០ ចំណុចដល់មន្ត្រីជំនាញយកទៅអនុវត្តឱ្យបានត្រឹមត្រូវ÷ ១.ថែរក្សា តម្កល់ឯកសារ មេរៀន ដែលថ្នាក់ដឹកនាំប្រគល់ជូន យកទៅទុកក្នុងអង្គភាព ស្នងការដ្ឋាននគរបាលខេត្ត។ ២.យកជំនាញ ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ ៣.បន្តផ្សព្វផ្សាយបណ្តុះបណ្តាល ដល់មន្ត្រីក្រោមឱវាទ។ ៤.ករណីមានបទល្មើសកើតឡើង ចាំបាច់ត្រូវមានមន្ត្រីនគរបាលបច្ចេកទេសកោសល្យវិច័យ ចូលរួមនៅទីកន្លែងកើតហេតុ។  ៥.ករណីមានមនុស្សស្លាប់ ដែលពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវអនុវត្តតាមវិធានជំនាញ ឌី អិន អេ (DNA)។ ៦.ពាក់ព័ន្ធការងារថតរូប។ ៧.គ្រប់ទីកន្លែងកើតហេតុ ត្រូវអនុវត្តតាមវិធានការជំនាញ។ ៨.មន្ត្រីនគរបាលបច្ចេកទេស ត្រូវយករបាយការណ៍ ឯកសារកោសលវិច័យ រក្សាទុកដាក់ឱ្យបានត្រឹមត្រូវ។ ៩.រាល់វត្ថុតាង នៅទីកន្លែងកើតហេតុ ត្រូវប្រមូល វេចខ្ចប់ ដឹកជញ្ជូនយកមករក្សាទុកស្របតាមគោលការជំនាញ។ ១០.នាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ត្រ ត្រូវចុះត្រួតពិនិត្យលើការងារកសាងឯកសារជំនាញ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមកម្មវិធី ដែលបានកំណត់ ។

      ឯកឧត្តម បានប្រគល់សម្ភារៈ ឧបករណ៍ បម្រើឱ្យការងារ បច្ចេកទេស កោសល្យវិច័យ ដល់ស្នងការដ្ឋាននគរបាល ទាំង ០៥ខេត្ត ប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ដល់សិក្ខាកាម និងប្រកាសបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ។

      សូមរំលឹកដែរថា វគ្គបណ្ដុះបណ្ដាលរយៈពេល០៥ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាកាមចំនួន៦០រូប មកពីស្នងការដ្ឋាននគរបាលចំនួន០៥ ខេត្ត រួមមាន÷១.ខេត្តកំពង់ធំ, ២.ខេត្កំពង់ចាម,៣.ខេត្តសៀមរាប,៤.ខេត្ត ឧត្តរមានជ័យ, ៥.ខេត្តព្រះវិហារ។ គ្រូបង្គោលចំនួន០៣រូប នាយកមុខវិជ្ជា រួមមាន÷១-ការការពារកន្លែងកើតហេតុរបស់មន្ត្រីនគរបាលមូលដ្ឋាន។ ២-នីតិវិធីមួយចំនួនសម្រាប់ការធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងការពិនិត្យកត់ហេតុ។ ៣-វិធីសាស្ត្រ ស្វែងរក  ប្រមូលចាប់យក រក្សាទុកនិងដឹកជញ្ជូនសំណាកវេជ្ជសាស្រ្ត (DNA)។ ៤-មូលដ្ឋានគ្រឹះអំពីដំណើរការពិសោធន៍ DNA និងការវាយតម្លៃលទ្ធផល។ ៥-មូលដ្ឋានគ្រឹះអំពីការប្រមូលភស្តុតាងក្នុងគោលបំណងធ្វើ DNA។ ៦-វិធីសាស្ត្រប្រើប្រាស់ឧបករណ៍សម្ភារៈបច្ចេកទេស។ ៧-ការអនុវត្តជាក់ស្តែង (សេណារីយ៉ូ)។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun