Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានទទួលអំណោយ ដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានទទួលអំណោយ ដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(កំពង់ធំ)÷ ស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចម្រើនជាលំដាប់លើវិស័យព័ត៌មានវិទ្យា ឌីជីថល មានការអភិវឌ្ឍ ឥតឈប់ឈរ ដែលបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋ បានយល់ដឹងព្រឹត្តិការណ៍ ព័ត៌មានថ្មីៗ ដែលកើតមានឡើង ក្នុងសង្គមជាតិ និងអន្តរជាតិ ។

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានទទួលអំណោយម៉ាស៊ីនកុំព្យូទ័រ១០គ្រឿង ដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ។

ជាមួយគ្នាផងដែរ មន្ទីរ និងអង្គភាពដែលទទួលម៉ាស៊ីនកុំព្យូទ័រ រួមមាន÷ ១.ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ១០គ្រឿង។ ២.មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត
កំពង់ធំ ២០គ្រឿង។ ៣.មន្ទីរព័ត៌មានខេត្តកំពង់ធំ ០៦គ្រឿង
។ ៤.មន្ទីអប់រំ យុវជន និងកីឡា០៦គ្រឿង។ ៥.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ៤០គ្រឿង។ ៦. វិទ្យាល័យកំពង់ធំ  ៤០គ្រឿង។ ៧. បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ០៥គ្រឿង។ ៨.តំបន់ប្រតិបត្តិការសឹករងកំពង់ធំ០៥គ្រឿង។៩.សាលាដំបូងខេត្តកំពង់ធំ០៥គ្រឿង។ ១០.សាលាសង្កាត់ ០២គ្រឿង។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ ផ្ដាំផ្ញើ បន្ទាប់ពីទទួលយកម៉ាស៊ីនកំុព្យូទ័រ នេះយកទៅប្រើប្រាស់ សិក្សាស្រាវជ្រាវ និងទុកដាក់ថែរក្សាឱ្យបានប្រសើរ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង ហើយអ្នកចេះបង្រៀនអ្នកមិនទាន់ចេះ ដើម្បីឱ្យមានព័ត៌មាន និងឯកសារទុកដាក់នៅក្នុងមន្ទីរអង្គភាពរបស់ខ្លួនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains