Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុសាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍និងព្រះសង្ឃនាំយកអំណោយចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ១គ្រួសារ នៅបល្ល័ង្ក

អនុសាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍និងព្រះសង្ឃនាំយកអំណោយចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ១គ្រួសារ នៅបល្ល័ង្ក

(កំពង់ធំ)៖ លោក ឃន ចាន់ថៃ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ និងព្រះសង្ឃ រសៀលថ្ងៃទី០ ៩ខែ កុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយសារភ្លើងឆេះផ្ទះកាលពីយប់មិញចំនួន១គ្រួសារ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នាឱកាសនោះក្រៅពីការនាំយកអំណោយប្រគល់ជូនហើយនោះ លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះ។

លោកបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ពេលចេញដំណើរទៅណាមកណាត្រូវប្រុងប្រយ័ត្នពិនិត្យមើល ភ្លើងចង្ក្រាន ភ្លើងធូបទៀនឱ្យបានត្រឹមត្រូវ ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ។ សូមរក្សាសុខភាពឱ្យបានត្រឹមត្រូវ ព្រោះរដូវនេះជារដូវរងារធ្វើឱ្យប៉ះពាល់ដល់សុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សាអនាម័យ ៣ប្រការគឺ(ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត)។

គួរបញ្ជាក់ថាម្ចាស់ផ្ទះឈ្មោះ ពេជ្រ ជានាម  ត្រូវបានភ្លើងឆេះម៉ោង ៨:៤៥ នាទី ផ្ទះទំហំ ៩ ម៉ែត្រ x ១៥ម៉ែត្រ ដំបូលប្រក់ក្បើង ជញ្ជាំងឈើ បណ្ដាលអោយខូចខាតទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV