Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះមេគណខេត្តកំពង់ធំ បានដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅស្រុកសណ្តាន់

ព្រះមេគណខេត្តកំពង់ធំ បានដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅស្រុកសណ្តាន់ 

(កំពង់ធំ)÷ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ លោក ស៊ឹម វណ្ណា ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ និមន្ត អញ្ជើញជា ព្រះអធិបតី-អធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរេមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ សម្រាប់សាលាអនុគណស្រុកសណ្តាន់ រៀបចំដោយ៖ព្រះគ្រូវិសុទ្ធិសត្ថា ហួន ខុន ព្រះអនុគណស្រុកសណ្តាន់ ដែលមានសមាសភាពចូលរួមចំនួន ៣៥១អង្គ/នាក់ ប្រកបដោយសោមនស្សរីករាយក្នុងព្រះពុទ្ធសាសនា ស្ថិតក្នុងវត្តទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ បានលើកឡើងថាវត្តអារាមត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អនិងស្អិតរមួតបំផុតរវាងព្រះសង្ឃនិងអាចារ្យ គណៈកម្មការវត្ត ហើយត្រូវចៀសវាងឱ្យបានដាច់ខាតនូវអធិករណ៍ផ្សេងៗដើម្បីវត្តអារាមមានការរីកចម្រើនទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងមានការជឿទុកចិត្តពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយថែមទៀត។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានគូសបញ្ជាក់វត្តអារាមត្រូវមានប្លង់មេនិងផែនការអភិវឌ្ឍច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ ការកសាងនូវសំណង់ថ្មីៗ រៀបចំដាំនៅដើមឈើប្រណីត សួនច្បារ សួនបន្លែ ជាពិសេសត្រូវធ្វើឱ្យវត្តអារាមក្លាយទៅជាទីមេត្រីបៃតងបែបព្រះពុទ្ធសាសនា ហើយសាលាអនុគណស្រុកស្ទោង និងគ្រប់បណ្ដាវត្តអារាមទាំងអស់ត្រូវបន្តបេសកកម្មមូលនិធិសឹង្ហសង្គមឱ្យបានញឹកញាប់បំផុតជាមួយប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាន ជនភៀសសឹក គ្រួសារវីរៈកងទ័ព និងកងទ័ពជួរមុខដែលបានមកដល់មូលដ្ឋានខ្លួន។

ព្រះទេពសត្ថា សៀង សុខ មានសង្ឃដឺការថាការបំបួសកុលបុត្រក្នុងព្រះពុទ្ធសាសនា គឺត្រូវធ្វើការសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ពិនិត្យបុគ្គលិកលក្ខណៈកាយសម្បទាបានត្រឹមត្រូវ  ត្រូវធ្វើការពិនិត្យរកសារធាតុញៀន ជាពិសេសកុលបុត្រដែលបានបួសរួចហើយត្រូវយកិត្តទុកដាក់ខិតខំសិក្សារៀនសូត្រពុទ្ធវចនៈឱ្យបាន ជ្រៅជ្រះ និងច្បាស់លាស់ព្រោះគម្ពីរព្រះត្រៃបិដក ជាទីប្រជុំចុះនៃពុទ្ធវចនៈដែលពុទ្ធសាសនិកត្រូវសិក្សាស្រាវជ្រាវយកមកប្រតិបត្តិក្នុងវិថីជីវិតឱ្យបានល្អប្រសើរ និងរក្សាពុទ្ធសាសនាឱ្យមានតម្លៃគង់វង្សយូរអង្វែងគ្រប់៥,០០០ព្រះវស្សា ហើយក៏មានការទ្រទ្រង់នូវចង្ហាន់របស់ពុទ្ធបរិស័ទផងដែរ។

ជាចុងបញ្ចប់ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានណែនាំដល់ព្រះសង្ឃគ្រប់អង្គ ត្រូវប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម tik tok ហ្វេសប៊ុក ឱ្យបានត្រឹមត្រូវ ពិសេសកុំឱ្យប៉ះពាល់តម្លៃអ្នកបួសក្នុងពុទ្ធសាសនា ត្រូវប្រើប្រាស់ឱ្យក្លាយជាគុណប្រយោជន៍សម្រាប់សង្គមនិងការសិក្សាថែមទៀត។ អត្ថបទ សាលាមេគណខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV