Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា និងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅការងារឆ្នាំ២០២៦

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា និងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅការងារឆ្នាំ២០២៦ 

(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ 

ក្នុងពិធីនេះក៍មានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការ នាយនាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ  បានលើកឡើងអំពីការបង្ក្រាបបទល្មើសអនឡាញានាពេលកន្លងមកថ្មីៗនេះនៅក្នុងភូមិសាស្រ្តរាជធានី/ខេត្ត មួយចំនួននៅប្រទេលកម្ពុជារបស់យើង ជាពិសេសបទបញ្ជារបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្តកិច្ចក្នុងខេត្តកពង់ធំ។ ត្រូវសហការស្រាវជ្រាវ និងបង្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះឱ្យខានតែបានស្របតាមយុទ្ធនាការរបស់  រដ្ឋាភិបាលកម្ពុជាបានកំណត់យកខែមេសា ឆ្នាំ២០២៦ ជាទឹកចុងក្រោយដើម្បីបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញឱ្យអស់ពីប្រទេស។ 

លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកឡើងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភបាល ប្រសិនបើករណីប្រព្រឹត្តបទល្មើសអនឡាញបន្តកើតមាននៅរាជធានី និងខេត្តណានៅក្រោយខែមេសា មន្ត្រីគ្រប់គ្រងរាជធានី និងខេត្តនោះត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋាភិបាល។ 

ជាចុងក្រោយលោកឧត្តមសេនីយ៍ មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់តាមមន្ទីរអង្គភាព មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ បន្តយកចិត្តទុកដាក់ស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាបទល្មើសផ្សេងៗទៀតដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ សូមកោតសរសើរដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់បានល្អនាពេលកន្លងមក ត្រូវខិតខំប្រឹងប្រែងបន្តទៀតដើម្បីបម្រើប្រជាជន និងសង្គមជាតិឱ្យរីកចម្រើនទៅមុខជាលំដាប់។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV