Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រីនិងក្មេងស្រីនៅឃុំផាន់ញើមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រីនិងក្មេងស្រីនៅឃុំផាន់ញើមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

      (កំពង់ធំ)÷ នៅថ្ងៃទី០៤ខែកុម្ភះ ឆ្នាំ២០២៦មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រីនិងក្មេងស្រីក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី  អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមានៈ លោកស្រីប្រធាន,អនុប្រធានមន្ទីរ  មន្រ្តីមន្ទីរកិច្ចការនារីខេត្ត  ,អភិបាលរងនៃគណៈអភិបាលស្រុក, ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំ បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រីនិងក្មេងស្រីនៅ ឃុំផាន់ញើមស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ១០០នាក់ ស្រី៨៨នាក់ ។
លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណេះសំណាលនិងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់និងបន្តសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗ កម្មវិធីថ្ងៃពិតជាមានសារ:សំខាន់ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋនិងសហគមន៍អំពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រីនិងក្មេងស្រី.អំពើហិង្សាក្នុងគ្រួសារ.គ្រឿងញៀនទៅលើស្ត្រីនិងក្មេងស្រី.ការជួញដូរមនុស្ស ហើយជាចំណុចរសើបនិងមានអាទិភាពខ្ពស់.ការរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពង្រឹងសមត្ថភាពនិងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងសិទ្ធិកុមារក៍ដូចជាកិច្ចអភិវឌ្ឍន៍ជាតិ ឲ្យមានស្ថេរភាព សន្តិសុខ កាន់តែប្រសើរឡើង។
នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រីនិងក្មេងស្រីឲ្យទទួលបាននូវឪកាសស្មើគ្នានិងជួយជនរងគ្រោះដោយការរំលោភបំពាននានាក្នុងនោះ បានផ្តល់មេធាវីសម្រាប់ជនរងគ្រោះក្រីក្រដោយមិនគិតថវិកាផងដែរជួយស្រ្តីគឺជួយខ្លួនឯង។
       លោកស្រីប្រធានមន្ទីរ បានបន្ថែមទៀតថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍន៍សង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងក្មេងស្រីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា តាមរយះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានផ្តល់មេធាវីជួយជនរងគ្រោះដោយមិនគិតថ្លៃចំពោះជនរងគ្រោះក្រីក្រមិនមានថវិកាព្រមទាំងមានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។ ក្នុងនោះផងដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាប,បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះយកចិត្តទុកដាក់ក្នុងការថែទាំសុខម្តាយនិងទារកបញ្ហាស្លាប់កើតនិងកើតស្លាប់មានការកើនក្នុងឆ្នាំ២០២៥ដូច្នេះកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់លោកស្រីប្រធានបានជំរុញឲ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យតាមការណាត់របស់គ្រូពេទ្យនិងលើកទឹកចិត្តឲ្យស្រ្តីគ្រប់រូបថែទាំសុខភាពមានអនាម័យល្អហើយអាណាព្យាបាលដែលមានកូនគ្រប់អាយុ 18ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរក្នុងឆ្នាំ២០២៧ខាងមុខជ្រើសរើសថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រឆ្នាំ២០២៨។ក្នុងនោះលោកស្រីអភិបាលរងនិងលោកស្រីអនុប្រធានមន្ទីរបានមានមតិផ្ដាំផ្ញើដល់ណាព្យាបាលអ្នកដែលថែទាំអប់រំកូនចៅទាំងអស់ឲ្យចូលរួមជំរុញឲ្យកូនស្រីបានរៀនមានសិទ្ធិស្មើនឹងកូនប្រុសនិងជំរុញឲ្យស្ត្រីចូលរួមប្រើប្រាស់ផលិតផលខ្មែរផងដែរ។
     លោកស្រី ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី និងក្មេងស្រីបានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងកាបង្កើនប្រាក់ចំណូលក្នុងគ្រួសារមានជីវភាពប្រសើឡើង ។ពិសេសជាងនេះទៅទៀតលោកស្រីក៍បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់ខ្មែរនិងខ្មែរចេះជួយខ្មែរពាក់ព័ន្ធនឹងរឿងព្រំដែនសមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខក្នុងនោះដែរលោកស្រីបានលើកឡើងនៅក្នុងវគ្គផ្សព្វផ្សាយមានវត្ថុអនុស្សាវរីយ៍កំដរដៃក្នុងម្នាក់ទទួលបានសារុងមួយ។ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោង ។អត្ថបទមន្ទីរកិច្ចចន្ទនារី-ពិនិត្យដោយអ៊ុមញឹប។

     

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV