Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ថន ពុទ្ធា និងកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលបានធ្វើសកម្មភាពពង្រីកផ្ទៃដីកសិកម្មចូលតំបន់ហាមឃាត់ចំណុចបង្គោលកី តំបន់វាលស្រង៉ែ ភូមិខ្សាចជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ

លោក ថន ពុទ្ធា និងកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលបានធ្វើសកម្មភាពពង្រីកផ្ទៃដីកសិកម្មចូលតំបន់ហាមឃាត់ចំណុចបង្គោលកី តំបន់វាលស្រង៉ែ ភូមិខ្សាចជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ប្រចាំនៅទីបញ្ជាការស្រាល ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុក និងជាប្រធានទីបញ្ជាការស្រាល បានចុះធ្វើការទប់ស្គាត់ និងបង្រ្កាបបទល្មើស ការរុករានទន្ទ្រានដីព្រៃលិចទឹក និងការពង្រីកផ្ទៃដីកសិកម្ម នៅទីតាំងដីតំបន់៣ (ក្រៅតំបន់កាត់ឆ្វៀល) ខាងលិចចំណុចបង្គោលកី ស្ថិតក្នុងសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លទ្ធផលអនុវត្ត បានរកឃើញប្រជាពលរដ្ឋអាស្រ័យផលលើដីក្រៅតំបន់កាត់ឆ្វៀល ចំនួន០១ករណី និងធ្វើការឃាត់ខ្លួនជនស្ស័យបានចំនួន០១នាក់ឈ្មោះ សូ ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រសនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ដែលបានធ្វើសកម្មភាពពង្រើកផ្ទៃដីកសិកម្ម ក្រៅតំបន់កាត់ឆ្វៀល ចំណុចបង្គោលកី យាមការលេខ (458787,1396365) តំបន់វាលស្រង៉ែ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។ ហើយជនសង្ស័យ ត្រូវបានកម្លាំងជំនាញសង្កាត់រដ្ឋបាលជលផលកសាងសំណុំរឿង ដើម្បីប្រគល់ជូនសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។ អត្ថបទរដ្ឋបាលស្រុកកំពង់ស្វាយ-ពិនិត្យដោយអ៊ុមញឹប។


  

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains