Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

   ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាន​នាំយក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ និង​គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ​និងមាតុភូមិនាពេលកន្លងទៅ។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ឧត្តមសេនីយ៍ទោ ប៊ូ គឿន ជាអតីតយុទ្ធមិត្តដែលធ្លាប់រួមប្រយុទ្ធ​និងរួមការងារក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ ១៩៧០ -ដល់ទសវត្សរ៍ ១៩៩០ នៅអង្គភាពយោធាខេត្តកំពង់ធំ ។ ក្រោយមកនៅឆ្នាំ ១៩៩៧ លោកបានផ្ទេរភារកិច្ច ពីរអង្គភាពយោធាខេត្ត​ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ និងចុងក្រោយបានផ្ទេរភារកិច្ចទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ រហូតដល់ធ្លាក់ខ្លួនពិការ និងមានជំងឺប្រចាំកាយ ហើយបានទទួលមរណភាព ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ​ នៅវេលាម៉ោង​ ១១​ និង៥៣​ នាទីព្រឹក​ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញនេះនៅមន្ទីរពេទ្យរាជធានីក្រុងភ្នំពេញ ។

   លោក​វរសេនីយ៍ទោ​ កែវ​ សុធា​ នាយ​ការិយាល័យ​ទី​៥​  នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ជា​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជនកម្ពុជា​ ខេត្តកំពង់​ធំ​ បានឡើងអានសាររំលែក​ទុក្ខ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្ត​ជន​កម្ពុជា​ ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​ និង​អាន​វិយោគ​ថា​ដោយ​បាន​គូស​បញ្ជាក់​ថា​៖ លោកឧត្តមសេនីយ៍ទោ ប៊ូ គឿន ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ ១៩៧៩ ជាកូនកសិករក្រីក្រ មានបងប្អូនប្រុសស្រីចំនួន ៣​ នាក់ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោក​ធ្លាប់បានចូលរួមប្រយុទ្ធជាច្រើនសមរភូមិក្នុងសម័យសង្គ្រាមស៊ីវិល ដើម្បីការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅ​ឆ្នាំ​ ១៩៩៨​ ដែលនាំមកនៅសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

    នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ សោម ស៊ុន និងសហការី បានគោរពវិញ្ញាណក្ខន្ធ និងបាន​សូម​បួងសួង​ សូមឲ្យវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ទោ ប៊ូ គឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។  ហើយ​និងបាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល របស់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យសពផងដែរ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

filter: 0; fileterIntensity: 0.0; filterMask: 0; captureOrientation: 0; module: photo;
hw-remosaic: false;
touch: (-1.0, -1.0);
modeInfo: HDR ;
sceneMode: 128;
cct_value: 4100;
AI_Scene: (-1, -1);
aec_lux: 75.0;
aec_lux_index: 0;
hist255: 0.0;
hist252~255: 0.0;
hist0~15: 0.0;
albedo: ;
confidence: ;
motionLevel: 0;
weatherinfo: null;
temperature: 41;

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV