Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សហគមន៍កសិកម្មសាមគ្គីប្រាសាទ តាំងក្រសាំង បើកសន្និបាតប្រចាំឆ្នាំដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងផែនការបន្តឆ្នាំ ២០២៥

សហគមន៍កសិកម្មសាមគ្គីប្រាសាទ តាំងក្រសាំង បើកសន្និបាតប្រចាំឆ្នាំដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងផែនការបន្តឆ្នាំ ២០២៥

(កំពង់ធំ)៖នៅព្រឹកថ្ងៃទី ១១ ខែមីនាឆ្នាំ២០២៥ សហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងសាំងមានបើកមហាសន្និបាតប្រចាំឆ្នាំដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤និងផែនការបន្តឆ្នាំ ២០២៥ ក្រោមវត្តមានលោក ខាត់ ញេស នាយករដ្ឋបាលសាលាស្រុក សន្ទុកតំណាងលោកឡង គីសឹងអភិបាលស្រុកសន្ទុក .លោកស្រីស៊ន ហំ ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំងនៅទីធ្លាវត្តចំបក់ជ្រុំ ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកស្រីស៊ន ហំ ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំងបានឲ្យដឹងថា សហគមន៍សហគមន៍កសិកម្មសាមគ្គីប្រាសាទតាំងក្រសាំង បានបង្កើតឡើងនៅថ្ងៃទី ២៤ខែវិច្ឆិកាឆ្នាំ២០២១ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២១ដោយទទួលបានការគាំទ្រថវិកាបង្កើតពី សមាគមសហព័ន្ធសហគមន៍ ជុំវិញសហគ្រាសកសិកម្មកម្ពុជាជាលក្ខណៈគ្រួសារនៅកម្ពុជានិងសម្របសម្រួលការបង្កើតដោយ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ។ សហគមន៍កសិកម្មសាមគ្គីប្រាសាទតាមក្រសាំងមានអាស្រ័យឋានស្ថិតនៅភូមិសំពងឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំ។
លោកស្រីបន្តថា៖សហគមន៍នេះបង្កើតឡើងមានគោលបំណងប្រមូលផ្ដុំកម្លាំងផលិតកម្មនិងមធ្យោបាយផលិតកម្មដើម្បីពង្រីកសមត្ថភាពផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម និងសេវាកម្ម ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីលើកកម្ពស់ទិន្នផលទាំងបរិមាណនិងគុណភាព ការពារថ្លៃផលិតផលនិងប្រកួតប្រជែងទីផ្សារ ផលិតផលកសិកម្មព្រមទាំង លើកកម្ពស់ទិន្នផលរបស់ប្រជាកសិករ ក្នុងមូលដ្ឋានដោយស្មើភាព សមធម៌ និងសេចក្តីថ្លៃថ្នូរ។

តមកអង្គសន្និបាតក៏បានស្ដាប់នូវការចូលរួមពីលោកសុីវឈឿនតំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត .ចំណាប់អារម្មណ៍លោកប្រធានក្រុមប្រឹក្សាឃុំប្រាសាទ . ចំណាប់អារម្មណ៍របស់នាយកប្រចាំប្រទេសរបស់អង្គការ យូនីហ្វ័ខប . លោកតំណាងការិយកសិកម្មស្រុកសន្ទុក ក្នុងខ្លឹមសារស្រដៀងៗគ្នាដោយផ្តោតលើការគាំទ្រ និងកោតសរសើរ ចំពោះលទ្ធផលការងារសម្រេចបានរបស់សហគមកសិកម្មសាមគ្គីប្រាសាទតាំងក្រសាំងដែលបានអនុវត្តកន្លងមកដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

មានប្រសាសន៍បិទអង្គសន្និបាតនាំឪកាសនោះលោកខាត់ ញ៉េសនាយករដ្ឋបាលសាលា ស្រុកសន្ទុក តំណាងលោកអភិបាលស្រុកបានលើកឡើងថា៖ ឆ្លងតាមដំណើរការមហាសន្និបាត នាពេលព្រឹកនេះ សរបញ្ជាក់ឲ្យឃើញថា សហគមន៍កសិកម្ម របស់យើង ពិតជាមានការរីកចំរើន និងកំពុងដំណើរការល្អ ក្នុងការលើកកម្ពស់ អាជីវកម្មរបស់ខ្លួន ស្រម តាមការណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក៍ដោយសារមានការ ឧបត្ថម្ភ គាំទ្រពី ពីអង្គការដៃគូរ សំខាន់ ៗ មួយចំនួន ក៏ដូចជាមានការចូលរួមពី អំពូមីងបងប្អូនប្រជាពលរដ្ឋ ដែលជាសមា ជិក សហគមន៍ទាំងអស់ផងដែរ ។ លោកបន្តថា ៖ក្រោយពីបានស្តាប់ ដោយយកចិត្តទុកដាក់ ចំពោះរបាយការណ៍ ស្តីពីលទ្ធផលសម្រេចបាន រយៈពេល១ឆ្នាំ របស់សហគមន៍កសិកម្ម ក៏ដូចជាការចាប់អរម្មណ៍ របស់លោក តំណាងមន្ទីរកសិកម្ម ខេត្ត ក៏ដូចជាលោកមេឃុំប្រាសាទ និងលោកនាយក របស់អង្គការ យូនីហ្វីខប ឃើញថា សុទ្ធតែបាន បញ្ជាក់ នូវការកោតសរសើរ អំពីការខិតខំប្រឹងប្រែង របស់សហគមន៍កសិកម្ម របស់យើង។ ទន្ទឹមនឹងនេះ សហគមន៍របស់យើង ក៏នៅមានបញ្ហាប្រឈម មួយចំនួន ដែល ត្រូវរួមគ្នា ដោះស្រាយបន្តទៀត។

ចុងក្រោយលោក…សំណូមពរដល់ថ្នាក់ដឹកនាំសហគមត្រូវបន្ត ១.បើកដំណើរការរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងរកទីផ្សារលក់អង្ករ ២.រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មបន្លែ មាន់ស្រែ និងស្រូវដល់សមាជិកសហគមន៍ ៣.ធ្វើកិច្ចសន្យាទិញលក់បន្លែត្រីសាច់ អង្ករ និងស្រូវជាមួយក្រុមផលិត និងអ្នកទិញ និងអ្នកពាក់ព័ន្ធ ផ្សេងៗ ៣.ស្វែងរកដៃគូអភិឌ្ឍន៍ អង្គការ ស្ថាប័នឯកជន និងមន្ទីរពាក់ព័ន្ធសុំជាជំនួយ គំនិតមតិយោបល់ និងសុំការ ជួយគាំទ្រដល់សមាជិក ប្រទេសកម្ពុជា។ និងសហគមន៍ដើម្បីអោយសហគមន៍មានភាពមុតមាំដូចសហគមន៍ខ្លាំងៗក្នុងប្រទេសកម្ពុជា។ (អត្ថបទនិងរូបភាព.អ៊ុមញឹប)

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains