Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងវិធានការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ


មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងវិធានការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ

( ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទីទី ១៣ ខែមីនា  ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ដីពីវិធានការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនិងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនិងរក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី ៤។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសហការយ៉ាងសកម្មបន្ថែមទៀត​ ក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព​។   ហើយឯកឧត្តមប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តក៍បានកោតសរសើរដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានធ្វើជាស្នូលមិនអាចខ្វះបានក្នុងការយាមល្បាតការពារមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងការបង្ក្រាបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ជាមួយនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវសហការក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពនិងយោធិនគ្រប់រូបត្រូវបន្តបំពេញភារកិច្ចដែលថ្នាក់ដឹកនាំនៃកងយោធពលខេមរៈភូមិន្ទគ្រប់លំដាប់ថ្នាក់ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រគល់ជូនឲ្យទទួលបានជោគជ័យ។ ជាពិសេសត្រូវត្រៀមបម្រុងកម្លាំងគ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ក្នុងការចល័តអន្តរាគមន៍តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains