ឯកឧត្តម ញឹក បានខេង ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន ដើម្បីបែងចែកតួនាទីភារកិច្ច ក្នុងការរៀបចំសង្ក្រាន្តកំពង់ធំ នាពេលខាងមុខ
(កំពង់ធំ)៖ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន ដេីម្បីត្រៀមរៀបចំទៅសង្ក្រាន្តកំពង់ធំ ដែលនិងប្រព្រឹត្តទៅនាខែមេសា ខាងមុខនេះអោយដំណេីរការដោយរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ញឹក បានខេង ថ្លែងថាពិធីសង្រ្កាន្កដែលត្រៀមរៀបចំនាពេលខាងមុខនេះ ត្រូវតែធានាអោយបានថាការបែងចែកតួនាទីភារកិច្ចនីមួយៗរបស់ក្រុមការងារដែលជាសមាជិកគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន មានភាពច្បាស់លាស់ទៅតាមផ្នែករាងៗខ្លួនដេីម្បីអោយពិធីដំណេីរការទៅបានដោយរលូន និងមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានសំណូមពរដល់ក្រុមការងារផ្នែកផ្សព្វផ្សាយបន្តផ្សព្វផ្សាយបន្ថែមពីទីតាំងកម្សាន្តដែលរដ្ឋបាលខេត្តបានរៀបចំ និងទីតាំងទេសចរណ៍ ព្រមទាំងរមណីដ្ឋាន អាហារដ្ឋានពិសេសៗ ដេីម្បីអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខេត្តកំពង់ធំនាពេលខាងមុននេះ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ធំ” រយៈពេល ០៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៥ នៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
អត្ថបទដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។