Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់របងទីបញ្ជាការថ្មី  នៅស្រុកកំពង់ស្វាយ

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់របងទីបញ្ជាការថ្មី  នៅស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យមើល ការធ្វើរបងចំនួន៣៧៨ម៉ែត្រការ៉េ (សាងសង់រួចបាន៧០%) ដើម្បីហ៊ុំព័ន្ធព្រំដីសម្រាប់សាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ(ថ្មី) ដែលមានផ្ទៃដីទំហំ៤.០៤៦១ម៉ែត្រការ៉េ ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានណែនាំដល់ក្រុមជាងឱ្យយកចិត្តទុកដាក់ក្នុងសាងសង់ តម្រូវឱ្យមានភាពរឹងមាំ និងត្រូវទៅតាមស្តង់ដា ដើម្បីប្រើប្រាស់បានយូរអង្វែង។  ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអង្គភាពនេះ បានធ្វើឱ្យមានភាពស្រស់ស្អាត  ការពារបាននៅទ្រព្យសម្បត្តិ ពិសេសគឺដើមឈើដែលបានដាំជាច្រើនដើមឱ្យបានគង់វង្ស  និងឱ្យក្រុមការងារនៅក្នុងអង្គភាពចូលរួមថែរក្សានៅសមិទ្ធផលនានានេះដោយបានល្អប្រសើរ។

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ក្រុមជាងដែលកំពុងសាងសង់នេះត្រូវតែអនុវត្តទៅតាមកិច្ចសន្យានៃសំណង់ ដើម្បីឱ្យរបងព័ន្ឋជុំវិញនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ អត្ថបទកងអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV