Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង លើកទឹកចិត្តកសិករឱ្យរួបរួមសហការ បរិចាកដីដើម្បីទទួលបានអត្ថប្រយោជន៍រួម និងចំណាយដើមទុនតិច

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង លើកទឹកចិត្តកសិករឱ្យរួបរួមសហការ បរិចាកដីដើម្បីទទួលបានអត្ថប្រយោជន៍រួម និងចំណាយដើមទុនតិច

(កំពង់ធំ)÷ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង លើកទឹកចិត្តកសិករឱ្យរួបរួមសហការ បរិចាកដីដើម្បីទទួលបានអត្ថប្រយោជន៍រួម និងចំណាយដើមទុនតិច លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកទឹកចិត្តដូច្នេះ ក្នុងឱកាសដែលលោក និងសហការី បានចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទំនប់ស្ទាក់ទឹក ស្ទឹងស្ទោង និងប្រព័ន្ធប្រឡាយជើងក្អែប នៅក្នុងឃុំបន្ទាយស្ទោង កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ។

លោកប្រធានក្រុមការងារបានបន្ថែមថាក្រោយពេលដែលទំនប់ស្ទាក់ទឹកស្ទឹងស្ទោង(នៅក្នុងភូមិចន្លុះ) និងប្រព័ន្ធប្រឡាយជើងក្អែបផ្សេងទៀតសាងសង់ហើយជាស្ថាពរនឹងធ្វើឱ្យប្រភពទឹកនៅក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង និងឃុំនានានៅក្បែរកាន់តែសម្បូរជាងមុន ហេតុនេះប្រជាកសិករ គួតែរួបរួមសហការគ្នាក្នុងការបរិច្ចាគដីដើម្បី ជាសម្បទានសម្រាប់ក្រុមការងារបានជីកប្រព័ន្ធប្រឡាយបន្ថែមទៀត ដើម្បីងាយស្រួលដល់កសិករក្នុងការបែងចែកនិងបញ្ចូលទឹកដល់ស្រែរបស់ខ្លួនថែមទាំងចំណាយដើមទុនតិចព្រោះប្រព័ន្ធប្រឡាយទាំងមូលជាការចំណាយរបស់ក្រុមការងារ។

លោក ថាំង វីយុទ្ធដា បានបន្ថែមទៀតថា លើសពីទំនប់ស្ទាក់ទឹក ប្រព័ន្ធធារាសាស្រ្តនិងផ្លូវថ្នល់ខ្វាក់ខ្វែង ក្រុមការងារក៏បានរៀបចំនូវផែនការយុទ្ធសាស្ត្រសម្រាប់ធ្វើស្រែបង្ហាញ ដើម្បីជាការផ្ដល់នូវបទពិសោធន៍និងបច្ចេកទេសល្អៗបន្ថែមទៀតដល់កសិករនៅក្នុងឃុំ ដើម្បីយកទៅអនុវត្តជាក់ស្ដែងសម្រាប់ធានាបាននូវទិន្នផលខ្ពស់ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារកសិករឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង(ចន្លុះ)កំពុងដំណើរការសាងសង់ដែលមានប្រវែង១២០ម៉ែត្រ ទទឹង ៧០ម៉ែត្រផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.អ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV