Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ និង ព្រះមេគណខេត្តកំពង់ធំ រៀបចំពិធីបុណ្យវិសាខបូជា នៅវត្តឥន្ទ្រីយ៍សំវរៈ(វត្តកំពង់ធំ)

រដ្ឋបាលខេត្តកំពង់ធំ និង ព្រះមេគណខេត្តកំពង់ធំ រៀបចំពិធីបុណ្យវិសាខបូជា នៅវត្តឥន្ទ្រីយ៍សំវរៈ(វត្តកំពង់ធំ)

(កំពង់ធំ)÷ ឯកឧត្តម ជាតិ ស៉ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងលោកជំទាវ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនអង្គ/នាក់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជាស្ថិតនៅវត្តឥន្ទ្រីយ៍សំវរៈ(វត្តកំពង់ធំ) ស្តិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងពិធីនេះផងដែរឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីបុណ្យវិសាខបូជាជាបុណ្យសាសនាធំមួយក្នុងព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក បុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មីខែវិសាខ (ភាគច្រើនត្រូវនឹងខែឧសភា)។ បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ដើម្បីរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើត  ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ 

ព្រះទេពសត្ថា សៀង សុខ បានមានសង្ឃដីកាថាការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣គឺ៖ ១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា។ ២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ។ ៣- ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន។ហើយបុណ្យនេះមានដើមកំណើតពីប្រទេសឥណ្ឌា ដែលជាទីកំណើតនៃព្រះពុទ្ធសាសនា ហើយបន្តផ្សាយពាណិជ្ជកម្មទៅកាន់ប្រទេសនានា ក្នុងតំបន់អាស៊ីដូចជា កម្ពុជា, ថៃ, ស្រីលង្កា និងប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់អន្តរជាតិ នៅឆ្នាំ១៩៩៩អង្គការ អង្គការសហប្រជាជាតិ បានទទួលស្គាល់បុណ្យវិសាខបូជា ជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីគោរពចំពោះការបង្រៀនរបស់ព្រះពុទ្ធ។

ជាចុងក្រោយព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំរបៀបប្រារព្ធនៅកម្ពុជា បុណ្យនេះជាថ្ងៃឈប់សម្រាកជាតិពុទ្ធសាសនិកធ្វើសកម្មភាពដូចជាទៅវត្តស្ដាប់ធម៌ ធ្វើបុណ្យទាន ដុតទៀន និងដង្ហែព្រះពុទ្ធរូបរំលឹក និងគោរពព្រះធម៌ បុណ្យវិសាខបូជាមិនត្រឹមតែជាការរំលឹកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់មនុស្សអនុវត្តលទ្ធិធម៌ និងបង្កើនសេចក្ដីសុខផ្លូវចិត្តផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV