Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវក្នុងខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវសំដៅរក្សាលំនឹងថ្លៃស្រូវ នៅក្នុងរដូវប្រមូលផលនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំខែតុលា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយគ្នានោះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់ប្រជាកសិករ ដែលឈ្មួញកណ្តាលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ដែលត្រូវតែស្វែងរកដំណោះស្រាយចំពោះមុខរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង និងឱ្យបានទាន់ពេលវេលាជូនប្រជាកសិករ។ ឯកឧត្តម បានបន្តជំរុញដល់ឱ្យឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករ ឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និងបញ្ចៀសការកកស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត។

ទោះបីជាការប្រមូលផលស្រូវនៅមានចំនួនតិចធៀបនឹងផ្ទៃដីបង្កបង្កើនផលនៅឡើយ ឯកឧត្តមអភិបាលបានណែនាំឱ្យអាជ្ញាធរក្រុងស្រុកទាំង៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យបន្តចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាកសិករ ដើម្បីក្តាប់ឱ្យជាប់នូវបញ្ហាប្រឈមពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីដាក់ចេញនូវវិធានការ និងការជួយគាំទ្រដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន សូមថ្លែងអំណរគុណដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្ត រដ្ឋបាលក្រុងស្រុក ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសនៃការរៀបចំពិធីបណ្តែតប្រទីប បង្ហោះគោម និងបួងសួងសុំសេចក្តីសុខ និងពិធីបុណ្យឯករាជ្យជាតិនាពេលកន្លងមក ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្តនឹងបន្តការយកចិត្តទុកដាក់លើការងារអាទិភាពបន្ថែម សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ អត្ថបទដោយរដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV